បាតុកម្មពីរព្រមគ្នានៅចុងសប្តាហ៍នេះ​​នៅអាមេរិក គឺបាតុកម្មគាំទ្រនិងប្រឆាំងលោកត្រាំ

ចែករំលែក៖

បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត(គាំទ្រលោកត្រាំ) និងបាតុកម្មមួយទៀតគាំទ្រលោកបៃឌិន ហើយបាតុកម្មទាំងពីរនេះនឹងធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោនដូចគ្នា។
បាតុកម្មគាំទ្រលោកតាំ និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត​​បានធ្វើឡើងដោយក្រុមស្បែកស។ ជាមួយគ្នានោះ មានក្រុមមួយទៀតគឺក្រុមប្រឆាំងរបបហ្វាស៊ីស និងប្រឆាំងការរើសអើងជាតិសាសន៍(គាំទ្រលោកបៃឌិន) ហើយទីតាំងធ្វើបាតុកម្មនៅក្បែរគ្នា ក្នុងទីក្រុងវ៉ាស៊ីនតោន។
ក្រុមបាតុករគាំទ្រលោកត្រាំ មានដូចជា “Women for Trump”(ស្ត្រីគាំទ្រលោកត្រាំ) “Million MAGA March” (ក្បួនដង្ហែដើម្បីអាមេរិកដ៏អស្ចារ្យ)“Stop the Steal” (បញ្ឈប់សកម្មភាពលួចប្លន់)។ ក្រុមបាតុកម្មទាំងនោះបញ្ជាក់ថា​មានការបន្លំក្នុងពេលបោះឆ្នោត​។ ក្រុមបាតុករទាំងនោះនឹង​ដង្ហែក្បួន​បោះឆ្នោតនៅថ្ងៃទី​១៤ខែវិច្ឆិកា​។ តាមគម្រោងនិឹងមានក្រុមបាតុករចូលរួមប្រមាណ ២សែននាក់។
កម្លាំងប៉ូលិសនៅទីក្រុងវ៉ាស៊ីនតោន​ មិនទាន់បានផ្តល់លិខិតអនុញ្ញាតឲ្យធ្វើបាតុកម្មនៅឡើយទេ ហើយកម្លាំងប៉ូលិសក៏មិនទាន់មានគម្រោង​បំបែកហ្វូងបាតុករទាំងនោះដែរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print