ខេត្តព្រះវិហារ៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយ កម្លាំងនគរបាលក្រុងព្រះវិហារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក បានឃាត់ខ្លួនជនសង្ស័យ៨នាក់ ក្នុងបទល្មើសគ្រឿងញៀន បានជាបន្តបន្ទាប់និងដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួន នៅចំណុចផ្លូវលំវាលចាក់សំរាម ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង- ខេត្តព្រះវិហារ។
មន្រ្តីនគរបាលចុះបង្រ្កាបករណីនេះបានឲ្យដឹងថាជនសង្ស័យទាំង ៨នាក់ ក្នុងនោះមានស្រី៤នាក់ កន្លងមកជាមុខសញ្ញាពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងព្រះវិហារ ដែលសមត្ថកិច្ចបង្រ្កាបមិនចេះអស់។
នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះសមត្ថកិច្ចបានកសាងសំណុំរឿងពួកគេបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់រួចហើយ។ ជាមួយគ្នានេះដែរសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួនបក្ខពួកនៅសេសសល់យកទៅចាត់ការតាមច្បាប់ឲ្យខាងតែបាន ខណ:ពួកគេកំពុងគេចខ្លួន៕
ដោយ÷ប្រាថ្នា