​ឥណ្ឌា​ប្រកាស​អនុវត្ត​ច្បាប់​បម្រាម​គោ​ចរណ៍​នៅ​តំបន់​កា​ស្មៀ​រ​

ចែករំលែក៖

135100386_14555359578391n

មន្ត្រី​ឥណ្ឌា​បាន​ប្រកាស​ថា​ ផ្នែក​ជា​ច្រើន​នៅ​ក្នុង​តំបន់​កា​ស្មៀ​រ​ត្រូវ​ប្រកាស​អនុវត្ត​ច្បាប់​បម្រាម​គោ​ចរណ៍​ បន្ទាប់​ពី​ពលរដ្ឋ​ដែល​ភាគច្រើន​ជា​ជន​មូ​ស្លី​ម​នៅ​តំបន់​នេះ​បាន​ផ្ទុះ​ការ​តវ៉ា​ថា​ កងកម្លាំង​សមត្ថកិច្ច​បាន​បាញ់ប្រហារ​សម្លាប់​ជន​ស៊ី​វិល​២​នាក់​នោះ​រួច​មក​ ។​ ការ​ប្រកាស​អនុវត្ត​ច្បាប់​បម្រាម​គោ​ចរណ៍​ក្នុង​គោលដៅ​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​ ។​

...

​ក្រុម​ផ្តាច់ខ្លួន​នៅ​ក្នុង​តំបន់​បាន​ប្រឆាំង​តវ៉ា​ចំពោះ​ការ​បាញ់ប្រហារ​ជន​ស៊ី​វិល​ទាំងឡាយ​ ក្នុង​នោះ​មាន​នារី​វ័យក្មេង​ម្នាក់​ផង​ដែរ​ត្រូវ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ពេល​ថ្មីៗ​កន្លង​មកនេះ​ស្ថិត​នៅ​ក្នុងស្រុក​ Pulwama​ រដ្ឋធានី​ Srinagar​ ។​​មេដឹកនាំ​ក្រុម​ផ្តាច់ខ្លួន​ឈ្មោះ​ Mirwaiz​ Umar​ Farooq​ បាន​ថ្លែង​ថា​ កងកម្លាំង​ឥណ្ឌា​ដែល​មាន​វត្ត​មាននៅ​ក្នុង​តំបន់​កា​ស្មៀ​របា​ន​និង​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ដោះ​លែង​ក្រុម​ភេរវកម្ម​ និង​មិន​បាន​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​ក្រុម​ជន​បង្ក​ភេរវកម្ម​នោះ​ឡើយ​ ។​​អាជ្ញាធរ​ឥណ្ឌា​ ដោយសារ​តែ​ភ័យ​ខ្លាច​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចំពោះ​ការ​បាញ់ប្រហារ​ខាងលើ​នោះ​ ទើបបាន​ប្រកាស​អនុវត្ត​ច្បាប់​ហាម​បម្រាម​គោ​ចរណ៍​នៅ​ភ្នា​ក់​ខ្លះ​ក្នុងស្រុក​ Pulwama​ និង​ផ្នែក​ខ្លះ​ទៀត​នៅ​ក្នុង​ទីក្រុង​ Srinagar​ ។​ នេះ​បើ​តាម​មន្ត្រី​ឥណ្ឌា​ដែល​គ្រប់គ្រង​នៅ​តំបន់​កា​ស្មៀ​រ​ប្រកាស​ឲ្យ​ដឹង​ ។​កងកម្លាំង​ប៉ូលិស​ និង​ទាហាន​រាប់រយ​នាក់​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​តំបន់​ព្រំដែន​ដែល​អនុវត្ត​ច្បាប់​គោ​ចរណ៍​។​ កងកម្លាំង​ទាំងនេះ​មិន​អនុញ្ញាត​ឲ្យ​មានការ​ចល័ត​របស់​ប្រជាពលរដ្ឋ​ ឬ​យានយន្ត​ទាំងឡាយ​នោះ​ឡើយ​។​​មេដឹកនាំ​ក្រុម​ផ្តាច់ខ្លួន​ ក្នុង​នោះ​មានឈ្មោះ​ Farooq​ ផង​ដែរ​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ ដើម្បី​ការពារ​កុំ​ឲ្យ​មានឱកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ឥណ្ឌា​ ។​​ការ​បាញ់​សម្លាប់​បាន​កើត​មាន​ឡើង​ទៅ​លើ​ស្ត្រី​វ័យ​២២​ឆ្នាំ​ឈ្មោះ​ Shaista​ Hameed​ និង​ឈ្មោះ​ Danish​ Mir​ អាយុ​១៩​ឆ្នាំ​ នៅ​ពេល​ដែល​ប៉ូលិស​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ចំពោះ​ការ​ស្លាប់​របស់​ក្រុម​ឧទ្ទាម​ម្នាក់​ ស្ថិត​នៅ​ក្នុងភូមិ​ Kakapora​ ស្រុក​ Pulwama​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ប៉ូលិស​បាន​បាញ់ប្រហារ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​១៤​នាក់​ផ្សេង​ទៀត​រង​របួស​ ។​​មន្ត្រី​ប៉ូលិស​អះអាង​ថា​ ស្ត្រី​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នោះ​ កើតឡើង​ដោយសារ​តែ​ឧបត្តិហេតុ​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​ប្រភព​ដោយឡែក​អះអាង​ថា​ ប៉ូលិស​ជា​អ្នក​បាញ់ប្រហារ​ដោយ​ផ្ទាល់​តែ​ម្តង​ ៕​
ew

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print