ត្រីផ្សោត០១ក្បាលដ៏កម្រត្រូវងាប់អណ្ដែតទឹកទន្លេ ស្រុកក្រូចឆ្មារ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ត្រីផ្សោតដ៏កម្រមួយក្បាលទៀតហេីយឃេីញងាប់អណ្ដែត ទឹកស្ដិតក្នុងភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងសភាពស្អុយបាត់ទៅហើយ​ ។

ពលរដ្ឋដែលប្រទះឃើញប្រាប់ថា​ វេលា​ម៉ោង០៦និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អណ្តែតទឹកនៅទន្លេស្ថិតនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

អ្វីៗហួសពេលទៅហេីយ​ ខណៈ​កម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលរកាខ្នុរ នៃអធិការដ្ឋាននគរ បាល ស្រុកក្រូចឆ្មារបានត្រឹមចុះទៅធ្វេីកំណត់ហេតុ​ និងរាយការណ៍​ បន្តទៅជំនាញ​ ដែលបានឃើញសត្វត្រីផ្សោតដ៏កម្រនេះងាប់អណ្ដែត ទឹក ក្នុង​សភាពស្អុយបាត់ទៅហើយតែប៉ុណ្ណោះ​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print