កិច្ចប្រជុំកំពូលអាមេរិក អាស៊ានផ្តោតសំខាន់លើសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

សហរដ្ឋអាមេរិកៈ កាលពីថ្ងៃទី​១៥ ខែកុម្ភៈឆ្នាំ២០១៦ កិច្ចប្រជុំកំពូលអាស៊ានអាមេរិកនឹងចាប់ផ្តើមជាផ្លូវការនៅរដ្ឋ California ។ ចិនមិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ​ទេ​ប៉ុន្តែប្រធានបទសំខាន់បំផុតដែល​ត្រូវបាន​និយាយនោះគឺបញ្ហាសមុទ្រចិនខាងត្បូងដែលនឹងលើបញ្ហាជម្លោះអធិបតេយ្យភាពរវាងបណ្តាប្រទេសអាស៊ាននិងប្រទេសចិន។

នេះជាលើកទីមួយដែលប្រធានាធិបតីអាមេរិកទទួលស្វាគមន៍មេដឹកនាំអាស៊ាន នៅលើទឹកដី​អាមេរិក។ រាល់កិច្ចប្រជុំរវាងអាមេរិកនិងអាស៊ាននាពេលកន្លងមកតែតែធ្វើឡើងនៅលើទឹកដី ប្រទេសក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំនាពេលកន្លងមកធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ​ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី​២១ខែវិច្ឆិកា​ឆ្នាំ​២០១៥។កិច្ចប្រជុំកំពូលអាមេរិក អាស៊ាននៅ​អាមេរិកធ្វើឡើងក្នុងរយៈពេល​ពីរថ្ងៃ។

ទីតាំងដែលបានរៀបចំកិច្ចប្រជុំ ស្ថិតនៅមជ្ឈមណ្ឌុល Sunnylands ស្ថិតក្នុងរដ្ឋ កាលីហ្វ័រនីញ៉ា ជាទីកន្លែងដែលប្រធានាធិបតីអូបាម៉ាប្រើប្រាស់សម្រាប់ជួបពិភាក្សាជាមួយមេដឹកនាំនៅក្រៅទី​ក្រុងវ៉ាស៊ីនតោន។ នៅទីនោះដែរកាលពីឆ្នាំ​២០១៣មេដឹកនាំអាមេរិកធ្លាប់ទទួលស្វាគមន៍មេ​ដឹក​​​នាំចិនលោកស៊ីជីងពីង។

នៅមុនកិច្ចប្រជុំកំពូលអាមេរិក អាស៊ានចាប់ផ្តើម អ្នកនាំពាក្យសតវិមានអាមេរិកបានប្រកាស​ថា​ប្រធានបទសំខាន់ដែលត្រូវលើកមកពិភាក្សានោះគឺបញ្ហាវិវាទនៅដែនសមុទ្រចិនភាគខាង​ត្បូង ដែលជាទីតាំងដែលមានវិវាទរវាងចិននិងអាស៊ាន។

ប្រធានាធិបតីអាមេរិក បានអំពាវនាវដល់ប្រទេសក្នុងតំបន់អាស៊ានសាមគ្គីគ្នាដើម្បីទប់ទលនឹង ការគម្រាមកំហែងរបស់ចិនទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាង។លោកអូបាម៉ាក៏បានលើកឡើងពីសេរីភាពចរាចណ៍នៅលើដែនសមុទ្រ។

ចាប់តាំងពីប្រធានាធិបតីអាមេរិកចាប់ផ្តើមអនុវត្តគោលនយោបាយឆ្ពោះទៅកាន់ទ្វីបអាស៊ីកាលពីឆ្នាំ​២០១១អាមេរិក និងចិនបានប្រគួតប្រជេងគ្នាដណ្តើមអត្ថិពលនៅក្នុងតំបន់នេះ ទាំងវិស័យសេដ្ឋកិច្ចនិង នយោបាយ៕

...

12742393_955788127803018_8795739425353561253_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print