ភ្នំពេញៈ នៅសល់តែជាង៤ខែទៀតតែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជា នឹងប្រារព្ធរៀបចំខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ ដើម្បីកៀងគររកថវិកា ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៦។
ទន្ទឹមនឹងនោះគណៈគម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា តែងបានបើកកិច្ចប្រជុំជារៀងរាល់ខែ ដើម្បីត្រៀមប្រារព្ធរៀបចំខួបទី១៥៣ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ ឱ្យល្អ និងត្រចះត្រចង់ជាងបណ្តាឆ្នាំកន្លងទៅ។
ជានិច្ចកាល ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា តែងតែងមានព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, កាកបាទក្រហមអន្តរជាតិ,ដៃគូអភិវឌ្ឍន៍, សប្បុរសជនជាតិ និងអន្តរជាតិ និងមហាជននានាជាច្រើនពាន់នាក់បានចូលរួម៕
https://www.facebook.com/bunranyhunsen/videos/945721512149971/
ដោយ៖ សុខ ខេមរា