ឆក់ខ្សែកបានសម្រេចហើយតែរត់មិនត្រូវនគរបាលឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេចហើយតែរត់មិនរួច។
ករណីនេះបានកើតឡើងវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ តាំង រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៧៤ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្តឹងមាន២ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ង៉ែត ហ៊ន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយក៍ប្រគល់ខ្សែកឲ្យទៅជនរងគ្រោះវិញ ។
សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់តាម1Y-5188 របស់ជនសង្ស័យ , ខ្សែក០១ខ្សែប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print