សង្ស័យចំណងស្នេហ៍ផ្អែមល្ហែម ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ប្រេះស្រាំ

ចែករំលែក៖

ភ្នំពេញ៖លេចចេញពាក្យខ្សឹមខ្សៀវជាច្រើនក្នុងចង្កោមអ្នកសិល្បៈអំពីចំណងស្នេហាក្រៅឆាករបស់តារាសម្តែង ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំងកំពុងលេចចេញរឿងរ៉ាវរកាំរកូស។ លេចដំណឹងនេះក៏ស្របគ្នានឹងការខកខានឃើញសិល្បករទាំងពីររូបចូលរួមកម្មវិធីសិល្បៈ និងសម្តែងរួមគ្នាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
រូបភាពស្និទ្ធស្នាលអមដោយសារបែបគូស្នេហ៍ផ្អែមល្ហែម រវាង ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ត្រូវបានគេខកខានឃើញជាច្រើនខែពោលគឺលែងដូចមុន។ ជាមួយគ្នានេះគេក៏សង្កេតឃើញសារបែប Drama បែបខូចចិត្តជាច្រើនបន្តបន្ទាប់លេចចេញលើបណ្តាញសង្គមរបស់ពួកគេទាំងពីរដែរ។ ប្រភពពីអ្នកសិល្បៈម្នាក់លើកឡើងថា ពួកគេអាចជួបរឿងរកាំរកួសច្រើនជាមួយគ្នា ដែលសូម្បីតែការងារសិល្បៈ ដូចជាការចេញថតផលិតផល ឬភាពយន្តរួមគ្នាក៏លែងមានដូចមុនដែរ។ ប្រភពថា ចុងក្រោយនេះស្នាដៃភាពយន្តភាគរឿងថ្មីរបស់ទូរទស្សន៍ PNN ដែលពួកគេបម្រើការនៅទីនោះរួមគ្នាក៏មានការប្រែប្រួលដែរ ពោលគឺនាងងាកមកចាប់ដៃគូសម្តែងរួមជាមួយលោក ក្រិច ណាខុនក្នុងរឿង “ព្រហ្មលិខិតលម្អៀង “ ខណៈដែលលោកខាត់ វ៉ៃហាំង ត្រូវបានចូលរួមសម្តែងក្នុងភាពយន្តរឿង”ស្នាមស្នេហ៍សមុទ្ររាម” ដោយចាប់ដៃគូសម្តែងជាមួយកញ្ញា សំណាង អេលីណា ទៅវិញ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែងទាំងពីបាននៅឡើយទេ។ ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈលើកឡើងថានេះក៏មិនមែនជាលើកទី១ទេដែលពួកគេលេចចេញរឿងរ៉ាវរកាំរកូសបែបនេះ ខណៈដែលកន្លងទៅគឺកើតចេញពីការប្រចណ្ឌ ព្រោះលោក ខាត់ វ៉ៃហាំង តែងសម្តែងអាការៈប្រចណ្ឌ ស៊ីន យូប៊ីនជាញឹកញាប់ពិសេសគ្រាសម្តែងរួមគ្នានោះ។ មួយរយៈចុងក្រោយនេះនាងតែងប្រើប្រាស់រូបភាព នៃដំណើរកម្សាន្តបែបមនុស្សគ្មានគូ និងបង្ហោះសារប្លែកៗដែលនាងមិនធ្លាប់មានពីមុនផងដែរ៕
ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print