សេតវិមានធ្លាក់ក្នុងស្ថានភាព ស្មុគស្មាញបំផុតក្រោយលោកត្រាំ មិនព្រមចាញ់ឆ្នោត

ចែករំលែក៖

មន្ត្រីក្រោមឱវាទនៅសេតវិមាន ប្រឈមនឹងបញ្ហាជាច្រើន ក្រោយពេល​ប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមចាញ់ក្នុងការបោះឆ្នោត នឹងផ្ទេរអំណាចដោយសន្តិភាព​។​ មន្ត្រីជាច្រើនបានសម្រេចជ្រើសរើស វិធីសាស្ត្រចាកចេញឲ្យឆ្ងាយ​ (លាលែងពីតំណែង)បញ្ជៀសរឿងអាស្រូវ ។
ក្នុងពេលនេះ​ លោកត្រាំ​បានប្រកាសថា មូលហេតុដែល​លោកបៃឌិនឈ្នះក្នុងការបោះឆ្នោតនេះគឺជាការបន្លំសន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះ លោកត្រាំ​បានចោទប្រកាន់​ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាបានផ្សាយព័ត៌មានមិនពិត​។ ជាមួយគ្នានោះក៏បានរិះគន់ក្រុមហ៊ុន​Dominion Voting Systems ផ្តល់ម៉ាស៊ីន​បោះឆ្នោតរាប់សន្លឹកឆ្នោតខុស ។
លោកត្រាំ​បានបង្ហោះនៅលើបណ្តាញសង្គមថា «លោកបៃឌិន មានភាពស្មោះត្រង់ក្នុងប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ។ យើងនៅមានផ្លូវវែងឆ្ងាយ​ ខ្ញុំមិនទទួលស្គាល់អ្វីទាំងអស់ នេះជាការបោះឆ្នោតបន្លំ»។
សកម្មភាពខាងលើរបស់លោកត្រាំ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពី អ្នកនយោបាយអាមេរិក ទាំង គណបក្សសាធារណរដ្ឋ​ និងប្រជាធិបតេយ្យ ដោយសារតែសកម្មភាពទាំងនោះប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់អាមេរិកនៅលើឆាកអន្តរជាតិ​៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print