ប្រេស៊ីលកោះហៅ Galhardo សម្រាប់ការប្រកួតជម្រុះ World Cup ប៉ះជាមួយអ៊ុយរ៉ាហ្គាយ

ចែករំលែក៖

ខ្សែបម្រើ Thiago Galhardo ដែលមិនបានជាប់ជម្រើសជាតិត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលវិញសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ប៉ះជាមួយអ៊ុយរ៉ាហ្គាយនៅពេលដែលមានបញ្ហារបួសរបស់កីឡាកររូបនេះជាសះស្បើយវិញ

សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Galhardo ជំនួសខ្សែប្រយុទ្ធ Pedro ដែលបានរងរបួសដៃ ពេលហ្វឹកហាត់កាលពីថ្ងៃសៅរ៍កន្លងទៅ នេះជាការផ្លាស់ប្តូរលើកទី ហើយរបស់ក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះទល់នឹងវេណេស៊ុយអេឡានិងអ៊ុយរ៉ាហ្គាយ

កីឡាករដែលត្រូវបានកាត់ចេញពីក្រុមដោយសារការរងរបួសមានដូចជា Rodrigo Caio, Gabriel MeninoCasemiroFabinho, Philippe Coutinho និង Neymar ។ ខ្សែការពារកណ្តាល Eder Militao ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 ក៏មិនមានឈ្មោះក្នុងក្រុមប្រេស៊ីលដែរ។

លើសពីនេះទៀត Alex Telles អាចខកខានពេលប៉ះជាមួយអ៊ុយរ៉ាហ្គាយបន្ទាប់ពីបានធ្វើតេស្តរកឃើញ Covid-19។ CBF បាននិយាយថា Guilherme Arana របស់ក្លិប Atletico Mineiro ត្រូវបានគេដាក់ជំនួសខ្សែការពារស្លាបឆ្វេងរបស់ក្រុម Manchester United កីឡាករ Alex Telles នៅក្នុងព្រឹត្តិការណ៍នេះបន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានម្តងទៀតកាលពីថ្ងៃអាទិត្យ ។

ការដាក់បញ្ចូល Galhardo ក្នុងក្រុមជម្រើសជាតិប្រេស៊ីល គឺជារង្វាន់មួយសម្រាប់ទម្រង់នៃការរកពិន្ទុដ៏អស្ចារ្យរបស់គាត់សម្រាប់ការប្រកួតអន្តរជាតិ។ ខ្សែបម្រើវ័យ៣១ឆ្នាំរូបនេះជាអ្នករកគ្រាប់បាល់នាំមុខគេក្នុងលីកំពូលប្រេស៊ីល Serie A រដូវកាលនេះដោយរកបាន១៥គ្រាប់ក្នុង១៩ប្រកួត ៕ដោយ៖ភារៈ

...

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print