ទីបំផុតស្គាល់អត្តសញ្ញាណម្ចាស់រថយន្តដែលបេីកបុកមនុស្សរត់ រួចតេទៅគំរាមជនរងគ្រោះសងលុយ​ត្រឹម​១លាន​រៀលហើយឲ្យយកស្លាកលេខឱ្យវិញ

ចែករំលែក៖

ខេត្តកំពត៖ បើយោងតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានបញ្ជាទៅ​អធិការ​ស្រុក​អង្គរជ័យឱ្យរៀបចំ​បញ្ជូន​សំណុំ​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលរថយន្ត​ហ្វតដ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2BJ-2235 បើកបុកមនុស្សទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ដេីម្បី​ដោះស្រាយ​​។ 

  លោកឧត្ដមសេនីយ៍​ទោ​ស្នងការ​បានសរសេរបន្ថែម​នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះឱ្យបាន និងឲ្យម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។

យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពតមុននេះបន្តិចបានឲ្យដឹងថា លោកស្នងការបានស្គាល់អត្តសញ្ញាណរបស់ម្ចាស់រថយន្តបង្កហើយ និងបានអញ្ជើញម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឱ្យចូលមកដោះស្រាយនៅស្នងការដ្ឋានឱ្យបានឆាប់ជាទីបំផុត៕ 

...

     ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print