ខ្សែបម្រើក្រុម Arsenal និងជាជម្រើសជាតិអេហ្ស៊ីបធ្វើតេស្តវិជ្ជមានកូវីដ-១៩

ចែករំលែក៖

សហព័ន្ធបាល់ទាត់អេហ្ស៊ីបបានប្រកាសថា ខ្សែបម្រើ Mohamed Elnenyរបស់ក្រុម Arsenal និងជាកីឡាករជម្រើសជាតិផងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈពេលដែលគាត់បំពេញភារកិច្ចប្រកួតលក្ខណៈអន្តរជាតិ

កីឡាករវ័យ២៨ឆ្នាំរូបនេះមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ប៉ុន្តែបានធ្វើតេស្តវិជ្ជមាននៅពេលមកដល់ប្រទេស Togo សម្រាប់ការប្រកួតជម្រុះទ្វីបអាហ្វ្រិករបស់អេហ្ស៊ីបកាលពីថ្ងៃអង្គារ

កាលពីថ្ងៃចន្ទលីកកំពូលអង់គ្លេស Premier League បានប្រកាសលទ្ធផលវិជ្ជមានចំនួន១៦នាក់ពីកីឡាករចំនួន១.២០៧ នាក់ និងបុគ្គលិកក្លិបដែលបានធ្វើតេស្តរកជំងឺកូវីដ-១៩រវាងថ្ងៃទី៩ និងថ្ងៃ១៥ ខែវិច្ឆិកា។ កីឡាករ និងបុគ្គលិកទាំងនោះដែលបានធ្វើតេស្តវិជ្ជមានត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១០ថ្ងៃ។

លទ្ធផលរបស់កីឡាករ Mohamed Elneny កើតឡើងបន្ទាប់ពីមិត្តរួមក្រុមអេហ្ស៊ីបរបស់គាត់គឺកីឡាករ Mohamed Salah បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩កាលពីថ្ងៃសុក្រ។

សហព័ន្ធបាល់ទាត់ប្រទេសអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍ថាMohamed Elneny បានធ្វើតេស្តអវិជ្ជមានចំនួន៣ដងចាប់តាំងពីបានបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិរ បន្ទាប់ពីការទទួលជ័យជម្នះ ១-០ លើក្រុម Togo កាលពីថ្ងៃសៅរ៍នៅពេលដែលខ្សែបម្រើរូបនេះលេងបាន៩០នាទីពេញ ប៉ុន្តែបានធ្វើតេស្តវិជ្ជមានលើកទី៤ ក៏បង្ខំចិត្តត្រូវនៅដោយឡែកពីគេ១០ថ្ងៃ។

កីឡាករ Mohamed Elneny បានបង្ហាញទម្រង់លេងឱ្យក្រុម Arsenal ចំនួន១១ដងនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះដោយក្រុមកាំភ្លើងធំកំពុងចំណាត់ថ្នាក់លេខ ១១បណ្តោះអាសន្ននៅ Premier League និងជាក្រុមឈរលេខ១ក្នុងពូលសម្រាប់វគ្គជម្រុះ Europa League ។

កីឡាកររូបនេះបានវិលត្រឡប់ទៅទីក្រុងគែរវិញដែលគាត់នឹងត្រូវធ្វើតេស្តម្តងទៀត ប៉ុន្តែឥឡូវនេះគាត់អាចខកខានការប្រកួត Premier League របស់ Arsenal ប៉ះជាមួយ Leeds នៅថ្ងៃអាទិត្យ និងការប្រកួត Europa League នៅន័រវេសប៉ះជាមួយក្រុម Molde នៅថ្ងៃទី២៦ ខែវិច្ឆិកា

ជាមួយគ្នានោះកាលពីព្រឹកថ្ងៃចន្ទសាធារណរដ្ឋអៀរឡង់បានប្រកាសថាខ្សែការពាររបស់ក្លិ Tottenham កីឡាករ Matt Doherty និងខ្សែបម្រើJames McClean របស់ក្រុម Stoke បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិវែល ១-០ ក្នុងកម្មវិធី National League កាលពីថ្ងៃអាទិត្យ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print