រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ទីតាំងទាហានជើងទឹករបស់ខ្លួនបានបង្កើតឡើងក្នុងគោលដៅការពារជាតិ រក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ទប់ស្កាត់រាល់ការគំរាមកំហែងពីខាងក្រៅ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី ១៧ ខែវិច្ឆិកា បានអនុម័តឲ្យបង្កើតទីតាំងទាហានជើងទឹកដំបូងបំផុតរបស់រុស្ស៊ីនៅមហាសមុទ្រឥណ្ឌា ដើម្បីពង្រីកឥទ្ធិពលយោធា នៅក្រៅប្រទេស។
ចំណែកទីតាំងនៅក្នុងប្រទេសស៊ូដង់គឺជាទីតាំងទីពីររបស់រុស្ស៊ីនៅក្រៅប្រទេសបន្ទាប់ពីទីតាំងនៅកំពង់ផែTartus ប្រទេសស៊ីរី។ រដ្ឋាភិបាលរុស្ស៊ី បានបញ្ជាក់ថា ការដាក់ទីតាំងទាហានជើងទឹកនៅតំបន់សមុទ្រឥណ្ឌាគឺដើម្បិរក្សាសន្តិសុខស្ថិរភាពនៅក្នុងតំបន់។
រុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះការបង្កើតទីតាំងទាហានជើងទឹកនៅឥណ្ឌា ហើយនេះជាពេលវេលាដែលត្រូវបង្ហាញវត្តមានក្នុងតំបន់។
នៅពេលដែលរុស្ស៊ីបង្កើតទីតាំងទាហានជើងទឹកនៅក្នុងមហាសមុទ្រឥណ្ឌា គឺជាទិតាំងទី៣ ។ បើប្រៀបធៀបពីកម្លាំងយោធា រុស្ស៊ី មិនចាញ់អាមេរិកនោះឡើយ ប៉ុន្តែអាមេរិកមានទីតាំងទាហាននៅក្រៅប្រទេសរាប់រយកន្លែង ៕ ដោយ៖ ធី រីណា