ឈានដល់ស្លាប់សន្ដិសុខ​ក្រុមហ៊ុនម្នាក់ និង​របួសម្នាក់​ ក្នុងជម្លោះដីធ្លី​រវាង​ពលរដ្ឋនិង​ក្រុមហ៊ុន ឧកញ៉ា សូ ងួន

ចែករំលែក៖

ខេត្តកំពត៖ មានករណីជម្លោះដីធ្លីមួយបានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន រហូតឈានដល់ការប៉ះទង្កិចគ្នា បណ្ដាលឱ្យសន្ដិសុខម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយពលរដ្ឋប្រើប្រាស់កាំភ្លើងស្នប់កែច្នៃបាញ់។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្ដកំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា៖ ការប៉ះទង្កិចគ្នានោះលោកបានបញ្ជាកម្លាំងនគរបាលចេញអន្ដរាគមន៍ភ្លាមៗ តែកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមរកជនដៃដល់មកផ្ដន្ទាទោស។ ទន្ទឹមនឹងនោះកម្លាំងជំនាញបានដកហូតបានអាវុធច្នៃចំនួន២ដើម ខណៈមនុស្សកំពុងរត់គេចខ្លួនពីកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា ៖ ជនរងគ្រោះមានឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង រងរបួសត្រង់ក្រោមក្លៀក (ស្លាប់នៅកន្លែងកើតហេតុ) និងឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មានស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (របួសធ្ងន់) បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ករណីជម្លោះដីធ្លី ក្លាយជាអំពើឧក្រិដ្ឋ ដូច្នេះសមត្ថកិច្ចគួរមានវិធានការអង្កេតស្រាវជ្រាវ ដើម្បីបញ្ចៀសនូវទណ្ឌភាព ប្រព្រឹត្តដោយជនល្មើសច្បាប់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print