កូវីដ​១៩៖ ចំនួនអ្នកឆ្លងកើនឡើងខ្ពស់នៅក្នុងប្រទេសជ៉បុន និងកូរ៉េខាងត្បូង

ចែករំលែក៖

ជប៉ុននិងកូរ៉េខាងត្បូង កំពុងប្រឈមការឆ្លងរាលដាលកូវីដ​១៩ ជាលើកទីបី​ ក្រោយមានករណីឆ្លងកើនឡើងខ្ពស់ ប៉ុន្មានថ្ងៃចុងក្រោយនេះ។

តាមតួលេខរបស់គេហទំព័រ worldometers នៅថ្ងៃទី ១៩ខែវិច្ឆិកា បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ​១៩ នៅលើពិភពលោក កើនឡើងដល់ទៅ 56.550.546 នាក់ និងស្លាប់ 1.354.085នាក់ ។ ​ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានអ្នកឆ្លងសរុប ដល់ទៅ 611.074 នាក់ និងស្លាប់ 10.969 នាក់។
នៅពេលនេះ ជប៉ុន និងកូរ៉េខាងត្បូង មានករណីឆ្លងកើនឡើងខ្ពស់ បង្កក្តីបារម្ភ ពីការឆ្លងជាលើកទីបីក្នុងប្រទេសទាំងពីរ។ នៅកូរ៉េខាងត្បូង គេបានរកឃើញអ្នកឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ​៣១៣នាក់ កាលពីថ្ងៃទី​១៨ខែវិច្ឆិកា​ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើង 29.311នាក់។
ចំណែកប្រទេសជប៉ុនវិញ​នៅថ្ងៃទី​១៨ខែវិច្ឆិកា មានអ្នកឆ្លងដល់ទៅ​២២០៣នាក់ ធ្វើឲ្យអ្នកឆ្លងសរុប កើនឡើងដល់120.815.នាក់ ។ តាមសារព័ត៌មាន ក្យូដូបានផ្សាយថា នេះជាលើកដំបូងដែលជប៉ុនរកឃើញមានអ្នកឆ្លងកូវីដ​១៩ កើនឡើងដល់​ជាង ២ពាន់នាក់ក្នុងមួយថ្ងៃ។ នាយករដ្ឋមន្ត្រីជប៉ុន​លោក Yoshihide Suga បានស្នើរដល់មន្ត្រី ទទួលខុសត្រូវ​ចាត់វិធានការជាន្ទាប់ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបំផុត ។
ការឆ្លងរាលដាលកូវីដ​១៩ កើនឡើងខ្ពស់​ក្នុងពេលដែល ពិភពលោក ជិតមានវ៉ាក់សំាងប្រឆាំងកូវីដ១៩ ប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ ។ អាមេរិកមានគម្រោង ដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងនៅចុងឆ្នាំ​២០២០ នេះក្នុងឱកាសបុណ្យណូអែល៕ ដោយ៖ធីរីណា

...

រូបភាព៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print