ទប់កំហឹងមិនបានយកច្រវាវាយបុរសម្នាក់របួសធ្ងន់ ដោយសារលេបខាយសំដីដាក់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ទប់នឹងសំដីឌឺដងមិនបានបុរសម្នាក់បានទាញយកច្រវាទូកវាយភ្លាមៗមកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ហេតុការណ៍ហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង២និង៣០នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានទំបប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះឡាយ ឆេងលី ភេទប្រុស អាយុ៣០ឆ្នាំ ភេទប្រុសរស់នៅកន្លែងកើតហេតុខាងលើ ។ ដោយឡែកជនរងគ្រោះ មានឈ្មោះរ័ត្ន បុរី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រវឹង ពេលនោះបានឃើញជនសង្ស័យ លីឥវ៉ាន់ឡើងមកលើច្រាំង ពេលដែលកំពុងលើឥវ៉ាន់មកនោះ ជនរងគ្រោះលេបខាយសំដី ឌឺដងដាក់ដោយពាក្យមិនគប្បី ធ្វើឲ្យជនសង្ស័យក្តៅក្រហាយ ខឹងខ្លាំង ក៍ស្ទុះទាញច្រវានៅក្នុងទូកវាយទៅលើជនរងគ្រោះភីងៗតែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូចំឆ្អឹងជំនី ។

ក្រោយពេលកើតហតុ ជនរងគ្រោះ បានដឹកមកសង្រ្គោះ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយ៖ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print