ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Mohamed Salah ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ជាលើកទី២

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើការតេស្តវិជ្ជមានកូវីដ-១៩ជាលើកទី២ម្តងទៀតក្នុងពេលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិអេហ្ស៊ីប

ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះដំបូងបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុនទោះបីមិនបានបង្ហាញរោគសញ្ញាអ្វីក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍សមាគមបាល់ទាត់អេហ្ស៊ីបបានបញ្ជាក់ថា Mohamed Salah ត្រូវបានធ្វើតេស្តសាកល្បងម្តងទៀតហើយលទ្ធផលគឺវិជ្ជមាន រូបគាត់ទំនងជាខកខានការប្រកួតពីរលើកបន្ទាប់របស់ហង្សក្រហមដោយសារតែត្រូវដាក់នៅដាច់ដោយឡែកពីគេ។ ក្រុមហង្សក្រហម Liverpool នឹងធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយក្រុមLeicester City នៅ Premier League នៅរាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ហើយបន្ទាប់មកទទួលស្វាគមន៍ក្រុម Atalanta ប្រកួតក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ Champions League នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ។ កាលពីថ្ងៃអង្គារកីឡាករ Mohamed Salah បានបង្ហោះនៅលើបណ្តាញសង្គមថា ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រ និងជូនពរខ្ញុំជឿជាក់ថាខ្ញុំនឹងវិលត្រឡប់ទៅកាន់ទីលានវិញឆាប់ៗនេះ ។ ក្រុមហង្សក្រហម Liverpool មិនបានធ្វើអត្ថាធិប្បាយថា តើ Salah នឹងមានឈ្មោះសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះឬក៏អត់នោះទេ កីឡាកររូបនេះនៅតែស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប ហើយក្លិបនឹងធ្វើតាមពិធីសាររបស់រដ្ឋាភិបាល និងក្របខ័ណ្ឌ Premier League នៅពេលដែលគាត់អាចវិលត្រឡប់មកធ្វើសកម្មភាពវិញ។ បច្ចុប្បន្ន Mohamed Salah បានបង្ហាញខ្លួនប្រកួតលីកកំពូលអង់គ្លេសទាំង៨លើកនៅរដូវកាលនេះដោយរកបាន៨គ្រាប់

ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print