ចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាពនៅឃុំបាសាក់ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ គម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាពដែលគាំទ្រដោយអង្គការ Light for the world មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ការចុះអប់រំផ្សព្វផ្សាយនេះបានធ្វើឡើងនៅថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិសាលារៀន ភូមិបាសាក់ ឃុំបាសាក់ និងតាមដងផ្លូវក្នុងស្រុកស្វាយជ្រំ។

បើតាមមន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តបានឱ្យដឹងថា ការចុះអប់រំផ្សព្វផ្សាយក្នុងគោលបំណងក្រើនរំឭកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ គោរពគំនូសសញ្ញា ភ្លើងសញ្ញា។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។  ក្នុងនោះដែរក៏បានផ្សព្វផ្សាយអំពីវិធានការ និងការធ្វើអនាម័យបង្ការជំងឺកូវីដ-១៩ផងដែរ ។

ប្រភពបន្តថា ជាលទ្ធផលនៃសកម្មភាពចុះអប់រំផ្សព្វផ្សាយនេះ មានអ្នកទទួលផលសរុបចំនួន ១១៧ នាក់ ស្រី៦៣នាក់ បានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅ ស្ថិតនៅភូមិសាលារៀន ភូមិបាសាក់ ឃុំបាសាក់ និងតាមដងផ្លូវក្នុងស្រុកស្វាយជ្រំ  និងចែកជូននូវសម្ភារមួយចំនួនដូចខាងក្រោម៖

កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ចំនួន៦៥ ក្បាល, កូនសៀវភៅផលប៉ះពាល់នៃគ្រឿងស្រវឹង៦៥ ក្បាល, ខិត្តប័ណ្ណពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ១៥០សន្លឹក, បណ្ណអនុក្រឹត្យផាកពិន័យអន្តរកាលថ្មី៩០សន្លឹក, បិទស្ទីកគ័រចំណាំងផ្លាតម៉ូតូ១៥០សន្លឹក, បញ្ញតិស្តីពីឥទ្ធិពលគ្រឿងស្រវឹង៧០ សន្លឹក និងខិត្តប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ចំនួន១៥០សន្លឹក សរុបចំនួន ៧៤០សន្លឹក ព្រមទាំងបានបានចែកសាប៊ូសម្រាប់លាងដៃ និងម៉ាស់ដល់អ្នកចូលរួម និងចែកមួកសុវត្ថិភាពដល់អ្នកចូលរួមដែលឆ្លើយសំណួរបានត្រឹមត្រូវ ៕

        

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print