បុរសម្នាក់ជិះម៉ូតូក្បែរប្រឡាយពេលមេឃកំពុងភ្លៀងចៃដន្យត្រូវរន្ទះបាញ់ស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្មេងៗនិងអ្នកធ្វើដំណើរតាមផ្លូវក្បែរប្រឡាយ បន្ទាប់ពីពួកគេប្រទះឃើញបុរសម្នាក់រួមនឹងម៉ូតូដេកដួលស្លាប់កណ្តាលផ្លូវដោយមានអាវរហែក ដោយសារតែត្រូវរន្ទះបាញ់ចំមួយគ្រាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិបឹង ឃុំកំពង់ពិល  ស្រុករំដួល ខេត្តស្វាយរៀង។

មន្ត្រីនគរបាលស្រុករំដួលបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ  កឹង យ៉ាត  អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំមុឺនជ័យ ស្រុករំដួល ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានភ្លៀងរលឹមស្រិចៗនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយស្របគ្នានោះមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ធ្វើដំណើរកាត់ប្រឡាយទឹក ស្រាប់តែត្រូវរន្ទះបាញ់លាន់ឮសូរឆាំង ក្រោយមកក៏ស្ងាត់ហើយខណៈនោះស្រាប់តែឃើញបុរសដែលជិះម៉ូតូនោះដេកដួលក្បែរម៉ូតូទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print