រថយន្តពីរគ្រឿងបុកគ្នាត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបាននារីរូបស្រស់ម្នាក់ទៀតបើករថយន្តតូយ៉ូតាព្រូសបុកខ្ទាតទៅកៀនជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែសំណាងដែរដែលមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AK-1640 ធ្វើដំណើរចេញពីផ្លូវបេតុងឆ្លងមកផ្លូវលេខ២១៧ក្នុងទិសដៅពីត្បូងទៅជើង ខណៈឆ្លងផ្លូវបានបន្តិចក៏មានរថយន្តតូយ៉ូតា ព្រូស មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF-9694បើកបរដោយនារីរូបស្រស់ម្នាក់តាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើតចាប់ហ្វ្រ័ងមិនទាន់ក៏បុកបញ្ឆិតផ្នែកខាងមុខខាងឆ្វេងរថយន្តកាមរីបាឡែនបណ្ដាលឲ្យ រថយន្តកាមរីបាឡែនខ្ទាតទៅកៀនជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តតូយ៉ូតា ព្រូស ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print