បើកម៉ូតូលឿនពេកទៅបុកនារីម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវបណ្ដាលឲ្យរបួសធ្ងន់ស្រាលទាំង២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ​ និងនារីម្នាក់ទៀតរងរបួសស្រាល​ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នានៅមុខផ្សារស្ទឹងមានជ័យចាស់​ តាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ នាវេលាម៉ោង១​ និង៥០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។ 

​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃើញនារីរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេ​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 1CW-7276 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីកេីតទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្លងផ្លូវទៅទិសខាងត្បូង​ តែឆ្លងបានតែត្រឹមពាក់កណ្ដាលផ្លូវក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​ 1H-1371 តាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន​ ហេីយក៏បុកម៉ូតូធូដេ​ដែលកំពុងឆ្លងផ្លូវពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូហុងដាឌ្រីម​ដួលអូសជិត១០ម៉ែត្ររងរបួសធ្ងន់​ រីឯនារីភាគីខាងម៉ូតូធូដេ​ រងរបួសស្រាល​ ។ 

    ក្រោយកេីតហេតុ​ បុរសដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​ ។

បន្ទាប់មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២​បានចុះមក​ដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ​ ឲ្យមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ជាបណ្ដោះអាសន្ន​ រង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាលនាពេលក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print