លោក គួច ចំរើន អភិបាលខេត្តនិងលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យវឌ្ឍនភាពផ្លូវ លូ អូរ ប្រឡាយ និងសាងសង់បន្ទប់ទឹកសាធារណៈក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនស្ថាបនាផ្លូវ ចុះពិនិត្យមើលវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ៣៤ខ្សែ ប្រព័ន្ធលូ អូរ ប្រឡាយ អាងប្រព្រឹត្តកម្ម និងការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិីតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរក្នុងក្រុង-ខេត្តព្រះសីហនុ ។
ក្នុងឱកាសចុះពិនិត្យមើលតាមពេលវេលាខាងលើលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់បណ្ដាក្រុមហ៊ុនស្ថាបនាផ្លូវត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការពន្លឿនការងារឱ្យបានឆាប់រហ័ស ធានាបាននូវគុណភាព សោភណភាព ដោយមិនត្រូវទុកសំណល់ការដ្ឋាននៅលើដងផ្លូវធ្វើឱ្យបាត់បង់ដល់សោភណភាពក្រុងឡើយ។
លោក គួច ចំរើនក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ សូមចូលរួមសហការថែរក្សាបរិស្ថាន អនាម័យ ព្រមទាំងធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ ចារជាអក្សរលើបន្ទះថ្មម៉ាបដាក់តាមសួនច្បារ នៅតំបន់ឆ្នេរហាមបោះចោលសំរាម ប្រសិនបើមានករណីរំលោភបំពាននិឹងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ១១៣ មាត្រា៤៣ ស្តីពីការផាកពិន័យអន្តរកាលចាប៉ពី២០.០០០រៀល ទៅដល់ ៤០០.០០០រៀល ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមរបស់លោកថា
លោកអភិបាលខេត្តក៏បានដឹកនាំមន្ត្រីអញ្ជើញពិនិត្យនិងបានជំរុញឲ្យក្រុមហ៊ុនស្ថាបនាហេដ្ឋារចនាសម្ពន្ធ័តាមផ្លូវថ្នល់មួយចំនួនទៀតក្នុងក្រុងព្រះសីហនុធ្វើយ៉ាងណាឲ្យគម្រោងទាំងអស់ត្រូវបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២១ខាងមុខដូចគ្នា។
គម្រោងស្ថាបនាខាងលើនេះនឹងហើយរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២១ខាងមុខនេះ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print