ខ្សែប្រយុទ្ធ Salah បានត្រឡប់មកហ្វឹកហាត់នៅក្លិបហង្សក្រហមវិញ បន្ទាប់ជាពីកូវីដ-១៩

ចែករំលែក៖

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Mohamed Salahបានវិលត្រឡប់មកហ្វឹកហាត់នៅក្លិបវិញហើយកាលពីថ្ងៃចន្ទបន្ទាប់ពីធ្វើតេស្តអវិជ្ជមានពីកូវីដ-១៩

កីឡាករ Mohamed Salah បានខកខានលេងឲ្យក្រុមហង្សក្រហមLiverpool កាលពីយប់ថ្ងៃអាទិត្យ ដោយយកឈ្នះក្រុមLeicester City ៣-០ ក្នុងលីគកំពូលអង់គ្លេស បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈពេលដែលរូបគេបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយជម្រើសជាតិអេហ្ស៊ីប។ ប៉ុន្តែលោក Klopp អះអាងថា Salah បានវិលត្រឡប់ទៅហ្វឹកហាត់វិញនៅមុនពេលការប្រកួត Champions League នៅថ្ងៃពុធទទួលក្រុមភ្ញៀវ Atalanta ។

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool រូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា នោះជាអ្វីដែលខ្ញុំចង់បាន វាជារឿងអវិជ្ជមាននៅថ្ងៃនេះ។ ខ្ញុំគិតថាឥឡូវនេះគាត់ស្ថិតក្នុងសភាពធម្មតា។ នៅថ្ងៃស្អែកយើងនឹងត្រូវធ្វើការប្រកួតChampions League ហើយខ្ញុំប្រាកដថាគាត់នឹងស្ថិតក្នុងជម្រើស១១នាក់។ ឥឡូវគាត់អាចហ្វឹកហាត់ជាមួយយើងទាំងអស់គ្នា” 

ចាប់តាំងពីបានមកដល់ Liverpool ក្នុងឆ្នាំ២០១៧ Mohamed Salah បានខកខានការប្រកួតលីគកំពូលអង់គ្លេសចំនួន៧ប្រកួតប៉ុណ្ណោះ ហើយក្រុមហង្សក្រហមក្រោមការដឹកនាំរបស់លោក Klopp មិនស្គាល់ចាញ់សោះទោះបីភាគរយឈ្នះរបស់ពួកគេធ្លាក់ចុះដល់៥៧,១ក៏ដោយបើប្រៀបធៀបទៅនឹង៧៣,៣ភាគរយនៅពេលដែលខ្សែប្រយុទ្ធឆ្នើមរូបនេះលេង

គួររំលឹកថា កាលពីប្រកួតជាមួយក្រុម Leicester ក្រុម Liverpool បានពង្រីកការលេងមិនដែលចាញ់របស់ខ្លួននៅក្នុងលីគដល់កំណត់ត្រារបស់ក្លិបចំនួន៦៤ ប្រកួត បន្ទាប់ពីកីឡាករ Diogo Jota និង Roberto Firmino បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ ក្រោយពីការស៊ុតបាល់បញ្ចូលទីខ្លួនឯងរបស់កីឡាករJonny Evans ដែលធ្វើឲ្យ Liverpool យកឈ្នះ៣ទល់០ បច្ចុប្បន្នខ្សែប្រយុទ្ធMohamed Salah កំពុងឈរចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្នក្នុងចំណោមកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ដោយរកបាន៨គ្រាប់ ខណៈដែលខ្សែប្រយុទ្ធ Calvert-Lewin  របស់ក្រុម Everton ឈរលេខ១ រកបាន១០គ្រាប់ និងខ្សែប្រយុទ្ធ Son Heung-Min របស់ក្រុម Tottenhamរកបាន៩គ្រាប់ ដោយ៖ភារៈ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print