ចិនក្លាយជាប្រទេសផលិតនិងលក់ យន្តហោះគ្មានមនុស្សបើកលំដាប់កំពូលលើពិភពលោក

ចែករំលែក៖

ចិន​បានក្លាយជាប្រទេសផលិតដ្រូន យន្តហោះគ្មានមនុស្សបើក (UAV)លំដាប់ពិភពលោក ហើយបានលក់ចេញទៅក្រៅប្រទេសជាច្រើន​ ពិសេសលក់ទៅឱ្យប្រទេសជិតខាង។ សកម្មភាពខាងលើ ធ្វើឲ្យឥណ្ឌាព្រួយបារម្ភយ៉ាងខ្លាំង ដោយប្រទេសទាំងពីរកំពុងមានវិវាទគ្នានៅតាមព្រំដែន។
ចិនជាប្រទេសដែលទិញអាវុធពីខាងក្រៅ តែពេលនេះបានក្លាយជាប្រទេសដែលនាំចេញអាវុធលំដាប់ពិភពលោក ក្នុងនោះមាន UAVជាដើម ។ យន្តហោះគ្មានមនុស្សបើករបស់ចិនបានលក់ទៅឲ្យប្រទេសប៉ាគីស្ថានជាច្រើន​។ ក្រៅពីនេះ​ចិនក៏បានលក់អាវុធ គ្រាប់រំសេវ​ យន្តហោះចម្បាំង រួមទាំងនាវាមុជទឹកផងដែរ​។
តាមការស្រាវជ្រាវ​ពេលថ្មីៗនេះរបស់មហាវិទ្យាល័យ Pennsylvania និងមហាវិទ្យាល័យ Texas A&M បង្ហាញឲ្យឃើញថា មាន​១៨ប្រទេសទិញយន្តហោះគ្មានមនុស្សបើក​វាយលុក​សម្រាប់វិស័យយោធា​របស់ខ្លួនក្នុងដំណាក់កាលពីឆ្នាំ​២០១១-២០១៩ ហើយក្នុង១៨ប្រទេស​នេះមានដល់ទៅ​១១ប្រទេសទិញ​UAVពីចិន​។
តាមការស្រាវជ្រាវ នៅពេលនេះចិនបានគ្រប់គ្រងទីផ្សារនាំចេញយន្តហោះគ្មានមនុស្សបើក​​នៅលើពិភពលោក ។ ប្រទេសសំខាន់ៗ​ដែលទិញយន្តហោះគ្មានមនុស្សបើកពីចិនមានដូចជា អារ៉ាប៊ី​សាអ៊ូឌីត អារ៉ាប់រួម អេហ្ស៊ីប និងអ៊ុយបេគីស្ថាន​ ជាដើម៕

 

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print