គណៈកម្មាធិការសិទ្ធិមនុស្សរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិនិងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ​ ៩កេីត​ ខែមិគសិរ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រៀបចំសិក្ខាសាលា​ស្តីពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ និងអនុសាសន៍​នៃយន្តការ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ (UPR)​ នៅសណ្ឋាគារ​ឯករាជ្យ​ ខេត្ត​ព្រះសីហនុ​​។

សិក្ខា​សាលា​នេះ​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​ លោកកែវ​ រ៉េមី​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និងជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (គ.ស.ម.ក.)។

អង្គសិក្ខាសាលា​បាននាំយកប្រធានបទចំនួនបី​មកចែករំលែកដល់សិក្ខាកាម​ដែល​ជាមន្រ្តីរាជការ​មកពីគ្រប់មន្ទីរខេត្តមានចំនួនប្រមាណ​ ១០០នាក់។ ប្រធាន​បទទាំងបីរួមមាន៖

១.​ អ្វី​ទៅជាយន្តការពិនិត្យជាសកលតាមកាលកំណត់​ បង្ហាញ​ដោយ​ លោក ស្រ៊ាង​ ចិន្តា​ សមាជិក​ និងជា​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​អង្គការ​សហប្រជាជាតិ​ នៃ​គ.ស.ម.ក
២.​ ខ្លឹមសារ​របាយការណ៍​ UPR ជុំទី៣​ របស់កម្ពុជា​ បង្ហាញ​ដោយ​លោកអ៊ិត រ៉ាឌី​ អនុប្រធាន​ គ.ស.ម.ក.​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​
៣.​ ដំណេីរ​ការ​នៃការពារ​របាយការណ៍​ UPR​ និងអនុសាសន៍ជុំទី៣​ បង្ហាញ​ដោយ​ លោកកត្តា​ អ៊ន​ សមាជិក​ គ.ស.ម.ក.។

ទន្ទឹមនឹងនេះ​ សិក្ខា​សាលា​ក៏មានជាវេទិការ​ពិភាក្សា​ និងសំនួរចម្លេីយពាក់ព័ន្ធ​នឹងប្រធានបទខាងលេី​ និងបញ្ហាជុំវិញវិស័យ​សិទ្ធិ​មនុស្ស​ផងដែរ៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print