លទ្ធផលនៃការស្តារឡើងវិញនូវផ្ទៃដីដំណាំស្រូវខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ នៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ គិតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កសិករ នៅស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត បានខិតខំធ្វើការស្តារការខូចខាតឡើងវិញជាបណ្តើៗ ដោយបានធ្វើឲ្យសម្រេចលទ្ធផល នៃការស្ដារដំណាំស្រូវឡើងវិញបាន ចំនួន ៣២៣ ហ.ត ស្មើនឹង ៦៩,៣១% នៃផ្ទៃដីខូចខាតសរុបចំនួន ៤៦៦ ហ.ត យោងតាមសេចក្តីរាយរបស់ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ ទទួលបន្ទុកមុខព្រួញខេត្តកំពត និងសហការី ដែលបានចុះបំពេញបេសកកម្មនៅខេត្តកំពតនៅថ្ងនេះ។

សូមបញ្ជាក់ថា៖ខេត្តកំពត បានទទួលរងនូវការខូចខាតដំណាំស្រូវដោយគ្រោះជំនន់ទឹកភ្លៀងរួមមានស្រូវស្រាលលើកទី២ និងស្រូវធ្ងន់នៅស្រែជម្រៅសរុបចំនួន ៤៦៦ហ.ត ស្ថិតនៅក្នុងស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម បានទទួលស្រូវពូជចំនួន ៩៦ តោន៤០០ គីឡូក្រាម ពីរាជរដ្ឋាភិបាល និងបានធ្វើពីធីចែកជូនប្រជាកសិករចំនួន ៩៦៤ គ្រួសារ ក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០៕

ដោយ៖ សិលា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print