សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្រួបបង្រួមខ្មែរ «អូខេ» តែបើដាក់គោលដៅកម្ចាត់ «ត្រកូលហ៊ុន» គឺមិនអាចទៅរួចទេ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្រួបបង្រួមខ្មែរ «អូខេ» តែបើដាក់គោលដៅកម្ចាត់ «ត្រកូលហ៊ុន» គឺមិនអាចទៅរួចទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅវិមានសន្តិភាព។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជូនសារថា ដំណើរការផ្លូវច្បាប់នៅតែបន្ត មិនអាចនិយាយគ្នាផ្នែកនយោបាយនោះឡើយ។ ចង់និយាយផ្នែកនយោបាយ ត្រូវតែអនុវត្តន៍ច្បាប់ឱ្យរួចរាល់។ កម្ពុជា អត់មានជម្លោះនយោបាយទេ គឺមានតែអ្នកមានជម្លោះជាមួយផ្លូវច្បាប់ ហើយកម្ពុជា ក៏គ្មានអ្នកទោសនយោបាយដែរ គឺមានតែអ្នកនយោបាយប្រព្រឹត្តទោស។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ៖ ហេតុអ្វីបក្សប្រជាធិបតេយ្យអាមេរិក ជ្រើសរើសលោក ចូ បៃដិន វ័យជិត ៨០ឆ្នាំធ្វើជាប្រធានាធិបតីអាមេរិក ពីព្រោះគេរកបេក្ខភាពវ័យក្មេងមិនបាន។ *សម្តេចបានថ្លែងរំលឹកថា សម្តីមួយមាត់ថា «រដ្ឋមន្ត្រីមិនទាន់បាត់ក្លិនទឹកដោះគោ» នាឆ្នាំ១៩៧៩ ធ្វើឱ្យសម្តេចប្រឹងប្រែងរៀនបណ្តើរ និងធ្វើការបណ្តើរ ។ ក្រោយសម្តេចឮសារកម្ចាត់ «ត្រកូលហ៊ុន» ធ្វើឱ្យសម្តេចមានការប្តេជ្ញាដឹកនាំប្រទេសរហូតដល់អ្នកចេញសារនេះបាត់វត្តមាន។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនថា ក្តាប់ឱ្យជាប់នូវអង្គហេតុពីកូនក្តី ទើបពិនិត្យទៅដល់អង្គច្បាប់ និងសម្តែងការហួសចិត្តចំពោះមេធាវីមួយរូប ដែលលើកឡើងថា ការទម្លាយសំឡេងលោក ហូរ វ៉ាន់ រឿងបញ្ជាការធ្វើបាតុកម្ម ជារឿងខុសរដ្ឋធម្មនុញ្ញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងមិនដែលផ្តល់តម្លៃ និងអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាននោះឡើយ។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនខ្វល់ឡើយ ព្រោះមានពលរដ្ឋរាប់លាននាក់ បានមើលឃើញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ ក្រុមប្រឆាំងមិនដែលផ្តល់តម្លៃ និងអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាននោះឡើយ។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនខ្វល់ឡើយ ព្រោះមានពលរដ្ឋរាប់លាននាក់ បានមើលឃើញ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print