ក្រសួងការបរទេសចិនកាលពីថ្ងៃទី១៥ ខែកុម្ភៈ បានអំពាវនាវឱ្យអាមេរិក និងកូរ៉េ ខាងជើងអង្គុយតុពិភាក្សាទល់មុខគ្នាដើម្បី ដោះស្រាយវិវាទ និងបញ្ចប់ភាពតាន តឹងនៅឧបទ្វីបកូរ៉េ ក្រោយពេលដែល កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីល រួចមក ។
បើទោះបីមានការខឹងសម្បានឹងកូរ៉េខាង ជើងដែលបានបាញ់បង្ហោះកាំជ្រួចមីស៊ីល ក្ដីក៏ចិននៅតែព្រួយបារម្ភអំពីការបញ្ជូនសព្វាវុធរបស់អាមេរិកទៅកាន់កូរ៉េខាងត្បូងប៉ះពាល់ដល់ប្រទេសចិនផ្ទាល់ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង លី បានបញ្ជាក់ថា “ចំណុច សំខាន់គឺកម្មវិធីបរមាណូនៅលើឧបទ្វីប កូរ៉េ រវាងអាមេរិកនឹងកូរ៉េខាងជើង ដូច្នេះ គួរតែអង្គុយតុទល់មុខគ្នា និយាយឱ្យចំ គោលដៅ” ។
កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបកាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រោយពេលបាន សាកល្បងគ្រាប់បែកបរមាណូរួចមក ដែលសកម្មភាពទាំងនោះទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ។ ចំណែកភាគីកូរ៉េខាងជើងបញ្ជាក់ថា ជា ការសាកល្បងក្នុងគោលដៅសន្ដិភាពតែប៉ុណ្ណោះ មិនបានគំរាមកំហែងប្រទេស ណាមួយនោះឡើយ ។
ចិនដែលជាប្រទេសជិតស្និទ្ធបំផុត របស់កូរ៉េខាងជើងមិនបានចូលរួមការដាក់ ទណ្ឌកម្មនោះឡើយដោយអំពាវនាវឱ្យ ភាគីដែលមានវិវាទចូលតុពិភាក្សារក ច្រកចេញដោយត្រឹមត្រូវ ។
សកម្មភាពរបស់កូរ៉េខាងជើងកាន់តែ ធ្វើឱ្យអាមេរិកចូលកាន់តែកៀកប្រទេសនេះ ដោយនាំអាវុធទំនើបជាច្រើនមក កាន់អាស៊ី ដែលគេអាចនិយាយបានថា ព្រួញមួយបាញ់បានសត្វពីរ ក្នុងនោះទប់ ទល់ទាំងចិននិងកូរ៉េខាងជើង ។
ចំណែកកូរ៉េខាងជើងវីញសកម្មភាព របស់អាមេរិកបានធ្វើឱ្យប្រទេសនេះក្លាយ ទៅជាមហាអំណាចបរមាណូដោយកូរ៉េ ខាងជើងចាំបាច់ត្រូវតែបង្កើនការផលិតអាវុធសម្រាប់ទប់ទល់នឹងអាមេរិក។ មួយ វិញទៀតប្រាក់ដែលកូរ៉េខាងជើងទទួល បានក្នុងការផលិតអាវុធនោះគឺមកពីតំបន់ ឧស្សាហកម្មកេសុងរបស់កូរ៉េខាងត្បូង ស្ថិតនៅលើទឹកដីកូរ៉េខាងជើង ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាន ផ្សាយថា កូរ៉េខាងជើងបានប្រើប្រាស់ប្រាក់ ខែរហូតដល់ទៅ៧០ភាគរយ និងប្រាក់ បង់ពន្ធនៅក្នុងតំបន់ឧស្សាហកម្មរួមកេសុងក្នុងការផលិតអាវុធ ។
ជាលើកទីមួយដែលមន្ដ្រីកូរ៉េខាងត្បូងបានទទួលស្គាល់ថាក្នុងចំណោមកម្មករ កូរ៉េខាងជើងរហូតដល់៥៥ពាន់នាក់ដែលធ្វើការនៅក្នុងតំបន់ឧស្សាហកម្មកេសុងគឺទទួលបានប្រាក់ខែតិចតួចប៉ុណ្ណោះក្នុងចំណោមប្រាក់ខែដែលក្រុមហ៊ុនកូរ៉េខាងត្បូងបានផ្ដល់ឱ្យចំនួន១៦០ដុល្លារក្នុង មួយខែ ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ កូរ៉េខាង ត្បូងបានផ្អាកទាំងស្រុងតំបន់ឧស្សាហកម្ម កេសុងក្រោយពេលដែលកូរ៉េខាងជើងបាន បាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយ ឆ្ងាយកាលពីថ្ងៃទី៧ ខែកុម្ភៈ។ រដ្ឋាភិបាល កូរ៉េខាងត្បូងបានប្រកាសថាបញ្ចប់រាល់សកម្មភាពវិនិយោគនៅតំបន់កេសុង ដោយសារតែកូរ៉េខាងជើងបានប្រើប្រាស់ ទីតាំងនោះសម្រាប់រកប្រាក់ចំណូលផលិត កាំជ្រួចមីស៊ីលនិងគ្រាបបែកបរមាណូ ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្រសួងឯក ភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា ប្រាក់ខែរបស់កម្មករត្រូវបានបញ្ជូនទៅឱ្យកូរ៉េខាងជើងដោយប្រាក់ដុល្លារ។ ប្រាក់ ខែកម្មករកូរ៉េខាងជើងទទួលបានតែ៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ចំណែកក្រុម ហ៊ុនកូរ៉េខាងត្បូងត្រូវផ្ដល់ឱ្យនោះមាន រហូតដល់១៦០ដុល្លារក្នុងមួយខែសល់ ប៉ុន្មានទុកជារបស់រដ្ឋ ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ កូរ៉េខាងត្បូង បានចេញមុខពន្យល់ហេតុផលនៃការ សម្រេចចិត្ដជាឯកតោភាគីបិទមជ្ឈ មណ្ឌលឧស្សាហកម្មអន្ដរកូរ៉េនៅកេសុង។ បើតាមកូរ៉េខាងត្បូងបញ្ជាក់ថា ក្រុង ព្យុងយ៉ាងបានគាបបង្ខំបុគ្គលិកកម្មករធ្វើការនៅមជ្ឈមណ្ឌលនេះដោយកាត់យក ប្រាក់ខែពួកគេដល់៧០ភាគរយដើម្បី យកទៅឧបត្ថម្ភកម្មវិធីនុយក្លេអ៊ែរ និង គម្រោងផលិតអាវុធ បាលីស្ទិក ។
បីបួនថ្ងៃក្រោយការបាញ់បង្ហោះផ្កាយរណប និងមួយខែក្រោយការបាញ់សាក ល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្រុង សេអ៊ូលបានប្រកាសជាឯកតោភាគីកាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ផ្អាកប្រតិបត្ដិការ នៅកេសុង។ មជ្ឈមណ្ឌលដែលមានក្រុម ហ៊ុនកូរ៉េខាងត្បូងចំនួន១២៤តាំងទីរកស៊ីនៅទីនោះនិងដែលផ្ដល់ការងារដល់កម្មករ កូរ៉េខាងជើងជាង៥៣.០០០នាក់។ ជា ប្រតិកម្មតបមកវិញទីក្រុងព្យុងយ៉ាងក៏បាន បណ្ដេញមន្ដ្រីជាន់ខ្ពស់កូរ៉េខាងត្បូងចេញពីតំបន់កេសុងដែលស្ថិតនៅក្នុងដែនដី កូរ៉េខាងជើងចម្ងាយប្រមាណតែជាង១០ គីឡូម៉ែត្រពីព្រំប្រទល់ជាមួយកូរ៉េខាងត្បូង និងបានប្រកាសចាត់ទុកតំបន់នេះជាតំបន់ យោធា ។
ដោយសារកាផ្ដេល់ហិរញ្ញប្បទានដោយ កូរ៉េខាងត្បូងមជ្ឈមណ្ឌលកេសុងបានបើក ដំណើរការតាំងពីឆ្នាំ២០០៤មក និង ជានិមិត្ដរូបនៃការផ្សះផ្សារវាងកូរ៉េទាំងពីរនិងក៏ជាគម្រោងកិច្ចសហប្រតិបត្ដិការ រួមគ្នាដ៏កម្រ។ មជ្ឈមណ្ឌលនេះតែងត្រូវ បិទទ្វារម្ដងជាពីរដងរាល់លើកដែលមានភាពតានតឹងក្នុងតំបន់កានតែឡើងខ្លាំង។ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះក្រុមហ៊ុន សហគ្រាសកូរ៉េខាងត្បូងបានផ្ដល់ប្រាក់ខែដល់កម្មករតាមរយៈអាជ្ញាធរកូរ៉េខាងជើងក្នុងតម្លៃប្រមាណ៥៦០លានដុល្លារក្នុង មួយឆ្នាំ។ ប៉ុន្ដែបើតាមការអះអាងរបស់ រដ្ឋមន្ដ្រីកូរ៉េខាងត្បូងខាងក្រសួងបង្រួប បង្រួមកូរ៉េប្រាក់បៀវត្សរ៍នោះមិនបាន ធ្លាក់ដល់ដៃកម្មករទេ គណបក្សពលករ ព្យុងយ៉ាងបានយកកាត់យកប្រាក់ខែជា លុយបរទេសប្រមាណជា៧០ភាគរយទៅប្រើប្រាស់ក្នុងកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឬមីស៊ីលដោយផ្ដល់ទៅកម្មករជាប័ណ្ណទិញម្ហូប ជារបស់របរប្រើប្រាស់ ឬរូបិយបណ្ណកូរ៉េខាងជើងតិចតួច។ កន្លង មកក្រុងសេអ៊ូលតែងធ្មេចភ្នែកធ្វើមិន ឃើញការបង្វិលលុយនេះដើម្បីរក្សាទំនាក់ ទំនងជានិមិត្ដរូបរបស់កេសុង។ ប៉ុន្ដែ ពេលនេះក្រុងព្យុងយ៉ាងបន្ដនិងបង្កើនការអភិវឌ្ឍខ្លាំងឡើងៗកម្មវិធីនុយក្លេអ៊ែរ ដូច្នេះ កូរ៉េខាងត្បូងសម្រេចចិត្ដត្រូវតែចាត់ វិធានការដាច់ខាតបិទមជ្ឈមណ្ឌលកេសុង ដើម្បីសន្ដិសុខជាតិ និងបំបាត់ក្ដីព្រួយ បារម្ភរបស់ពលរដ្ឋ ៕
ប្រែសម្រួល៖ ម៉ែវ សាធី