លោកវេជ្ជបណ្ឌិតច្បាំងឈ្នះយមរាជមិនឲ្យយកជីវិតកុមាររាប់ម៉ឺននាក់តែសោកស្តាយច្បាំងមិនឈ្នះការពារជីវិតខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប÷ថ្មីៗនេះនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប)មានលោកវេជ្ជបណ្ឌិតម្នាក់បានលះបង់កម្លាំងកាយចិត្តនិងបញ្ញាក្នុងកិច្ចការងាររហូតពលីជីវិតខ្លួនឯងគួរឲ្យស្រណោះបំផុត។
នៅក្នុងគេហទំព័រមួយមានឈ្មោះថា ជជែកពិភាក្សាពីវេជ្ជសាស្រ្តកម្ពុជា គេឃើញមានបង្ហោះនិងព័ត៌មានស្តីពីការទទួលមរណភាពរបស់លោកវេជ្ជបណ្ឌិតម្នាក់នេះ(មិនបង្ហាញឈ្មោះ)ហើយក្នុងនោះមានអ្នកសរសេររៀបរាប់ថា
បងប្រុសពិតជាវេជ្ជបណ្ឌិតដែលគួរឲ្យគោរពណាស់ ស៊ូលះបង់កំលាំងកាយចិត្តចំពោះការងារ ធ្វើការរហូតដល់ដង្ហើមចុងក្រោយនៅកន្លែងការងារ…

សូមចូលរូមរំលែកមរណទុក្ខគ្រួសារសពផង.សោកស្តាយលោកវេជ្ជបណ្ឌិតណាស់.ថ្វីត្បិតតែខ្ញុំមិនសូវស្គាល់លោកគ្រូធ្វើនៅផ្នែកផ្សេងគ្នាតែលោកគ្រូធ្វើនៅខាងសង្គ្រោះបន្ទាន់ មិនថាយប់ជ្រៅ បុណ្យទាន ឈប់សម្រាក គាត់តែងតែជួយអាយុជីវិតកុមារកម្ពុជាដែលមកព្យាបាលក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ជាច្រើននាក់រហូតដល់ដង្ហើមចុងក្រោយពលីជីវិតនៅនឹងកន្លែងធ្វើការឃើញហើយពិតជាតក់ស្លុតណាស់សូមវិញ្ញាណក្ខន្ធលោកគ្រូអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកជាមនុស្សទីមួយដែល មានទឹកចិត្តត្រជាក់ដូចទឹក មិនដែលផ្តល់ភាពក្តៅក្រហាយដល់អ្នកក្បែរខ្លួនម្តងណាឡើយ!

លោកជា វេជ្ជបណ្ឌិត អាចច្បាំងដណ្ឌើម ជីវិតកុមារកម្ពុជា ជាច្រើន ឲ្យបានស្គាល់ពន្លឺព្រះអាទិត្យរាប់ពាន់នាក់ តែព្រះអាទិត្យដាច់ចិត្តមិនអនុញ្ញាតឲ្យគាត់បានបន្តបេសកម្មរបស់លោកច្បាំងជាមួយទ័ពយមរាជ…. ឬមកពីលោកនឿយហត់លែងចង់ច្បាំងបន្ត…
ដាច់ចិត្តណាស់លោកវេជ្ជបណ្ឌិត មិនលាក្រុមការងារ ឬ មនុស្សជាទីស្រលាញ់ សូម្បីមួយម៉ាត់
យមរាជបានយក សង្ខាលោក ចាកចេញពីទីតាំងកន្លែងលោកសង្គ្រោះគេ ផ្ទាល់…

...

សូម្បីតែវេជ្ជបណ្ឌិតឯកទេស ក៏មិនប្រាកដថាអាចនឹង ប្រយុទ្ធឈ្នះដណ្ដើមជីវិតខ្លួនឯងពីមាត់ទ្វារមច្ចុរាជបានដែរ…?
ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print