ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានប្រើអំពើហិង្សាលើប្រពន្ធជនជាតិខ្មែរ យ៉ាងផ្សៃព្រៃ កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចក្នុងហាងមួយ ស្ថិតនៅផ្ទះលេខ៦៧បេ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមព័ត៌មានដែលទើបទទួលបាន គឺ បុរសជនជាតិចិន រូបនេះ មានឈ្មោះ ឈិន ស៊ាអ៊ី អាយុ៤២ឆ្នាំ និង ប្រពន្ធមានឈ្មោះ ជីវ ស៊ុយងីង អាយុ៣១ឆ្នាំ ព្រមទាំងមានកូនស្រី២នាក់ ផងដែរ ។
ជនរងគ្រោះ បានទទួលរងនូវអំពើហិង្សា ត្រង់ចំណុច ក , សៀតផ្កាខាងឆ្វេង , ត្របកលើក្រោមនៃភ្នែកខាងឆ្វេង ,ជង្គុងខាងស្តាំ និង កែងដៃខាងឆ្វេង ។
បញ្ហានេះ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានចាប់ខ្លួនជនបង្ករូបនេះហើយ ដោយកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ៕ ដោយ៖ចេស្តា
...