គ្រឿងញៀនជាង១គីឡូក្រាមទៀតហើយត្រូវនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនជាង១គីឡូក្រាមទៀតហើយត្រូវនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បង្ក្រាបបាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
វេលាម៉ោង២២:០០នាទី នៅចំណុចផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យ  សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។ ករណីបង្ក្រាបនេះដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ ព្រមទាំងមានការសម្រប
សម្រួលពីលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតស្រាវ
ជ្រាវបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថង ប៊ុនមី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ព្រមទាំងដកហូតបាននូវវត្ថុតាងជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១០៨៦.៧៥ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕ដោយ៖ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print