មានរឿងមួយដំណាលថា កាលនោះ មានព្រៃមួយធំមានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទដែលចូលទៅបោចវល្លិ ។ តាចន្ទឃើញវាមុន ហើយគាត់រកពុទ្ធោថា
ឱ ! ពុទ្ធោៗ អើយ ! ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរីស្លាប់អស់បក្សា ម្រឹគាបក្សី ស្លាប់ខ្លាដំរីគ្មានគង់តូចមួយ ។
ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។
តាចន្ទនិយាយរកពុទ្ធោយ៉ាងនេះជាច្រើនដង ខ្លាស្ដាប់បានឮច្បាស់ គិតថា «គួរអញសួរតានេះចង់ដឹងមើល» ។ ទើបខ្លាសួរទៅតាចន្ទវិញថា «តាអើយតា ! ក្នុងឆ្នាំខាលនេះទឹកធំមែនឬ? » ។ តាចន្ទ ធ្វើភ្ញាក់និយាយទៅនឹងខ្លាថា «ឱ ! ចៅ ! ឆ្នាំនេះទឹកធំណាស់ បានជាតាភ័យនឹងកូនចៅ ទើបតារកផ្ដៅ ដើម្បីចងព្យួរកូនចៅឲ្យផុតពីទឹក » ។ ខ្លាក៏មានចិត្តភិតភ័យនឹងពាក្យតាចន្ទ, គិតខ្លាចស្លាប់ ក៏ចូលមកជិត ហើយនិយាយនឹងតាចន្ទថា « តាអើយ អាណិតចងព្យួរខ្ញុំ ឲ្យផុតពីទឹកផងបានឬទេ ? » ។ តាចន្ទឆ្លើយថា « បាន មិនអីទេចៅ ! អង្គុយមកចាំតានៅទីនេះសិនចុះ » ។ ខ្លាក៏ចូលមកអង្គុយចាំ ។ លុះតាចន្ទបោចវល្លិផ្ដៅបាន ក៏ត្រកួញធ្វើជារំងក ហើយចូលទៅចងចង្កេះខ្លា ។ តាចន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ខ្លាឲ្យលោតឡើង ។ តាចន្ទក៏ស្រាវទាញឡើងឲ្យផុតជើងខ្លាពីដី រួចគាត់ចុះមកវិញ ។ ខ្លាសួរថា «តា!ប៉ុណ្ណេះផុតពីទឹកហើយឬអ្វី ?» ។ តាចន្ទឆ្លើយថា «ផុតហើយចៅ ! ។ តាចន្ទក៏កាន់កាំបិតទៅកាប់ឈើជាដំបូង ។ ខ្លាឃើញសួថា «តា ! តាកាប់ដំបងធ្វើអ្វី ?» ។ តាចន្ទថា «កាប់យកទៅផ្ទះ ក្រែងប្រទះនឹងសត្វឯទៀត វាប្រមាទតា » ។ ខ្លាឆ្លើយថា «គ្មានខ្លាឯណាទេតា ! មានតែខ្ញុំនេះឯង តែងតែខាំគេរាល់ថ្ងៃ» ។ តាចន្ទដឹងថា «ឱ ! អានេះជាសត្វកាច បើដូច្នេះ អញនឹងវាយឲ្យអស់ចិត្តក្នុងគ្រានេះ » ។ ទើបតាចន្ទកាន់ដំបងចូលទៅដល់ខ្លាថា «ចៅនៅឲ្យស្ងៀមតានឹងមើលចំណងឲ្យ ក្រែងវារបូតលង់ទឹកស្លាប់» ។ ខ្លាក៏នៅស្ងៀម ទើបតាចន្ទលើកដំបងវាយខ្លាៗ ក៏ប្រឹងរើបម្រះ ស្រែករោទ៍ រលាករលួតស្បែកហើមខ្លួនជាខ្លាំង មុខគួរវេទនា ហើយខ្លាក៏ប្រឹងរើបម្រះ ក្រឡះខាំខ្សែផ្ដៅដាច់ គេចរត់ទៅ ។ តាចន្ទ ក៏វិលទៅខ្ទមចាំស្រែវិញ ។ និយាយពីខ្លាដែលរត់រួចទៅនោះ បានទៅជួបនឹងដំរីមួយ ដំរីឃើញខ្លាបោល ក៏ស្រែកសួរថា «បងខ្លាឯងភ័យនឹងអ្វី ក៏បានជាបោលមិនមើលក្រោយសោះ» ។ ខ្លាប្រាប់ទៅដំរីវិញថា «បងអើយ ! អាចន្ទរំលៀក បញ្ឆោតវាយខ្ញុំហើមខ្លួនអស់ » ។ ដំរីសួរថា «អាចន្ទរំលៀកនោះនៅឯណា?» ។ ខ្លាប្រាប់ថា «វាធ្វើស្រែនៅមាត់បឹងឯនោះ ។ ដំរីថា «អញនឹងព្រេចឲ្យវាល្អិត កុំឲ្យវាធ្វើបាបគេ» ។ ខ្លាបោលហួសទៅ ដំរីក៏ដើររកតាចន្ទនឹងព្រេច ជួបនឹងតាចន្ទហើយ តែដំរីមិនស្គាល់សួរថា «តាៗស្គាល់អាចន្ទរំលៀកដែរឬ ?» ។ តាចន្ទសួរដំរីថា «ចៅឯងសួររកគាត់ធ្វើអ្វី ? ដំរីថា «ខ្ញុំខឹងណាស់ វាបញ្ឆោតវាយខ្លាហើមខ្លួនអស់ » ។ តាចន្ទឆ្លើយថា «តាចន្ទ គាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹង, ហ្ន ! ខ្ទមគាត់សៗនុះឯង » ។ ដំរីថា «តាអាណិតជូនខ្ញុំទៅ បើខ្ញុំព្រេចវាស្លាប់ បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់ » ។ តាចន្ទឆ្លើយថា «តាអរណាស់ ចៅអើយ ! ប៉ុន្តែទឹកបឹងនេះជ្រៅណាស់ តាទៅមិនរួចទេ» ។ ដំរីថា «បើទឹកជ្រៅ តាជិះលើក្បាលខ្ញុំមក» ។ តាចន្ទឆ្លើយថា «អើ បើដូច្នោះ ទៅក៏ទៅ» ។ តាចន្ទក៏កាន់កាំបិតព្រាមួយទៅផង លុះទៅបានចម្ងាយមួយស្រែតាចន្ទ ក៏កាប់ក្បាលដំរី ៣ –៤ កាំបិត មុតចេញឈាម ។ ដំរីក៏គេចបោលមកវិញ ដល់គោករលាស់ទម្លាក់តាចន្ទ ហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំៗ ស្រែកសួរថា «បងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះ» ។ ដំរីប្រាប់ថា «បងខ្លាឃ្មុំអើយ ! អាចន្ទរំលៀកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ » ។ ឯខ្លាឃ្មុំក៏ជួយខឹងដំរី ហើយសួរទៅដំរីវិញថា « អាចន្ទនោះ វានៅឯណា ?»» ។ ដំរីប្រាប់ថា «វានៅធ្វើស្រែនៅមាត់បឹងធំឯនោះ » ។ ដំរីក៏បោលបាត់ ។ ខ្លាឃ្មុំក៏មានចិត្តខឹងគុំកួន ប្រមាថ នឹងខាំបំបែកក្បាលតាចន្ទឲ្យស្លាប់ ។ លុះថ្ងៃក្រោយ ខ្លាឃ្មុំដើរៗទៅ ឃើញតាចន្ទភ្ជួរស្រែពេលព្រឹក ។ ខ្លាឃ្មុំនឹកថា «នេះហើយ តើអាចន្ទរំលៀកនោះ ដូច្នេះអញពួនចាំនៅនេះចុះ ចាំវាមកជិត អញលោតទៅខាំវាឲ្យបាន» ។ ខ្លាឃ្មុំកាល ខ្លាធំកាយកណ្ដាលខ្លួន ។ ឯដំរីឈរចាំមើល ឃើញសត្វទាំង ៣ មុតជើងពិការជាខ្លាំង ដួលដេកអស់។ ដំរីខឹងនឹងខ្មោចតាចន្ទថា « ជើ ! អាចន្ទ កាចតាំងពីរស់ទាល់តែស្លាប់ មិនលែងកាចសោះ ទុកឲ្យអញឈូសតែម្ដងឲ្យប៉ើងខ្មោចមកនៅលើគោក » ។ ដំរីខឹងណាស់ លើកជើងឈូសជាខ្លាំង ត្រូវនឹងកាំបិតមុតពេញជើង ក៏ដេកដួលទាំងអស់គ្នា ។
ដល់កំណត់ថ្ងៃ ៧ កូនចៅតាចន្ទនាំគ្នាទៅមើលខ្មោច ស្រាប់តែឃើញដំរី ខ្លា ចចកស្លាប់ខាងផ្នូរ ក៏នាំគ្នាពន្លះយកសាច់ ស្បែក ឆ្អឹង ភ្លុក មកលក់យកប្រាក់ធ្វើបុណ្យ ឧទ្ទិសបញ្ជូនឲ្យខ្មោចតាចន្ទរំលៀកជាសូរេចហោង៕
ខឹងខាត ប្រមាថខុស)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)