ប្រទេសជាច្រើនត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​ដល់ពលរដ្ឋរបស់ខ្លួន

ចែករំលែក៖

សារព័ត៌មាន​Telegraphរបស់អង់គ្លេស បានផ្សាយថា ​ រដ្ឋាភិបាលទីក្រុងឡុងដុង បានប្រកាសថា​នឹងអនុម័ត ​វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ផលិតដោយក្រុមហ៊ុន​ Pfizer នៅក្នុងសប្តាហ៍​នេះ​ ។ ជាមួយគ្នានោះ​រដ្ឋាភិបាលអេស្ប៉ាញ ក៏បានប្រកាសថា អេស្ប៉ាញនិងអាល្លឺម៉ង ជាប្រទេសដំបូងគេបង្អស់ នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​ ដល់ពលរដ្ឋ​ ដែលនឹងចាប់ផ្តើមនៅខែមករាឆ្នាំ​២០២១។
ក្រុមអ្នកជំនាញរបស់អង់គ្លេស កំពុងតែវាតម្លៃ វ៉ាក់សាំង កូវីដ​១៩ ផលិតដោយក្រុមហ៊ុន​Pfizerរបស់អាមេរិក សហការណ៍ជាមួយក្រុមហ៊ុនBioNTechរបស់អាល្លឺម៉ង់។​ មន្ត្រីសុខាភិបាលអង់គ្លេស​ស្នើរឲ្យត្រៀមលក្ខណៈចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ នៅថ្ងៃទី​១ខែធ្នូឆ្នាំ​២០២០នេះ។
អង់គ្លេស​បានបញ្ជារទិញវ៉ាក់សាំង កូវីដ​១៩ សរុប ដល់ទៅ ៤០លានដូស​ ហើយនៅចុងឆ្នាំ​២០២០នេះនឹងទទួលបាន​​១០លានដូសគ្រាប់គ្រាន់សម្រាប់ចាក់ដល់ពលរដ្ឋ​៥លាននាក់​។
ចំណែកអធិការបតីអាល្លឺម៉ង់ លោកស្រីAngela Merkel កាលពីថ្ងៃទី​២៦ខែវិច្ឆិកា​បានប្រកាសថា អាល្លឺម៉ង់នឹងចាក់វ៉ាក់សាំង​ដំបូងដល់ពលរដ្ឋ​នៅមុនពិធីបុណ្យគ្រិស្មាស់​ឆ្នាំ​២០២០ ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា ការអនុវត្តគម្លាតសង្គមនៅតែបន្ត ជាច្រើនខែទៀត​។
អធិការបតីអាល្លឺម៉ង់​បានបញ្ជាក់ទៀតថា មិនត្រឹមតែប្រទេសអាល្លឺម៉ង់ ឬអេស្ប៉ាញ ដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ​ប្រទេសជាសមាជិកទាំង​២៧ប្រទេស ក្នុងសហគមន៍​និងទទួលបានវ៉ាក់សាំង ចាក់បង្កាកូវីដ​១៩​ក្នុងពេលឆាប់ៗខាងមុខ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print