សម្ដេចក្រឡាហោម ស ខេង ៖ មិនត្រូវប្រើមាត់ជំនួសច្បាប់ឡើយ បើមានបញ្ហាអ្វីត្រូវយកច្បាប់មកដោះស្រាយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ តាមនាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មិនត្រូវប្រើមាត់ជំនួសច្បាប់ ឡើយ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវយកចិត្តមកដោះស្រាយ ព្រោះប្រទេសកម្ពុជាគ្រប់គ្រងដោយនីតិរដ្ឋ ដូច្នេះត្រូវគោរពនីតិរដ្ឋ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០ ២០ នៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាបានធ្វើច្បាប់យ៉ាងច្រើន ដើម្បីពង្រឹងការគ្រប់គ្រងប្រទេសមួយឲ្យទៅជានីតិរដ្ឋ និងតាមគោលការណ៍ប្រជាធិតេយ្យ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ធ្វើការងារត្រូវផ្អែកទៅលើច្បាប់ ហើយកុំផ្អែកទៅលើមាត់ ឬគេប្រើពាក្យម្យ៉ាង ថា យើងត្រូវធ្វើការគ្រប់គ្រងនេះឲ្យទៅជាការគ្រប់គ្រងនីតិរដ្ឋ ហើយយើងមិនត្រូវធ្វើការគ្រប់គ្រងប្រទេសយើង ទៅជា ការគ្រប់គ្រងនីតិមាត់ទេ»។

សម្ដេចក្រឡាហោម បន្ដថា ប្រជាពលរដ្ឋធ្វើរឿងត្រឹមត្រូវ និងគោរពច្បាប់របស់ប្រទេសកម្ពុជា មានការគាំទ្រ។ ប៉ុន្ដែប្រសិ នបើប្រជាពលរដ្ឋណាមួយធ្វើខុសច្បាប់របស់ប្រទេសកម្ពុជា ហើយរត់ទៅរកអ្នកមានអំណាចមកឲ្យជួយអន្ដរាមន៍ គឺមិនត្រូវឡើយ បើធ្វើខុសច្បាប់ត្រូវទទួលយកតាមផ្លូវច្បាប់។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា «ខ្ញុំសូមប្រើពាក្យនេះថា យើងមិនត្រូវប្រើមាត់ ជំនួសច្បាប់ទេ ច្បាប់ថាម៉េច ត្រូវអនុវត្តតាមហ្នឹងទៅ ត្រូវប្រើប្រាស់តាមនីតិរដ្ឋ និងគោរពគោលការណ៍នីតិរដ្ឋ មិនត្រូវគោរពតាមនីតិមាត់ទេ។ ជួនកាលចៅហ្វាយខេត្ត ជូនចៅហ្វាយស្រុក ច្បាប់ថាម៉េច ថាទៅ ខ្ញុំចេះតែធ្វើ អាហ្នឹងអត់ត្រូវទេ ខុស»។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា បើតាមច្បាប់គ្រប់គ្រងរដ្ឋបាល រាជធានី ស្រុក ខណ្ឌ គឺរដ្ឋបាលស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រោះពួកគាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ដូច្នេះត្រូវខិតខំប្រឹងប្រែងក្នុងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ ក្នុងការជួយដោះស្រាយបញ្ហាជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម រៀបរាប់ថា រដ្ឋបាល ស្រុក ខណ្ឌ មានសិទ្ធិធ្វើរបាយការណ៍ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដោយត្រង់ផងដែរ។ ប៉ុន្ដែរាល់លិខិតរបស់រដ្ឋបាល ស្រុក ខណ្ឌ ដែល បានផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ត្រូវមានលិខិតចម្លងមួយច្បាប់ ផ្ញើមកក្រសួងមហាផ្ទៃ។ ព្រោះថា ក្រសួងមហាផ្ទៃ ជាអ្នកតាមដាន រាជធានី-ខេត្ត ទើបហៅថា «ធ្វើការងារតាមច្បាប់»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print