អង្គការសហប្រជាជាតិបង្ហាញពីក្តីបារម្ភពីសង្គ្រាមវាយប្រហារកើតឡើងដោយអំពាវនាវដល់ភាគីទាំងសងខាងគឺអុីរ៉ង់ និងអុីស្រាអែលរក្សាការអត់ធ្មត់។ ការអំពាវនាវរបស់អង្គការសហប្រជាជាតិកើតឡើងក្រោយពេល អ្នកវិទ្យាសាស្ត្រលំដាប់កំពូលរបស់អុីរ៉ង់រងការធ្វើឃាត។
អុីរ៉ង់បានប្រកាសថា នឹងសងសឹក ដោយមិនអាចទុកឲ្យមន្ត្រីជាន់ខ្ពស់ បុគ្គលឆ្នើមៗ ក្នុងប្រទេសនេះស្លាប់ដោយអត់ន័យនោះឡើយ។ នៅពេលនេះ កាំជ្រួចមីស៊ីលរាប់ពាន់ដើម បានត្រៀមលក្ខណៈ រងចាំបញ្ជារតែប៉ុណ្ណោះនឹងមានព្យុះមីស៊ីលទៅលើ ប្រទេសអុីស្រាអែល។ នៅពេលនេះដែររដ្ឋាភិបាលអុីរ៉ង់បានបញ្ជាក់ថា អុីស្រាអែលមិនមែនជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់អ្នកវិទ្យាសាស្ត្របរមាណូកំពូលរបស់អុីរ៉ង់ នោះឡើយ អាមេរិកទើបជាអ្នកនៅពីក្រោយពិតប្រាកដ។
សូមបញ្ជាក់ផងដែរថា រថយន្តហោះដឹកបិតាបរមាណូអុីរ៉ង់ លោក Fakhrizadeh និងអង្គការក្សរងការវាយប្រហារនៅទីក្រុង Absard ភាគខាងកើតរដ្ឋធានីតេអុីរ៉ង់នៅថ្ងៃទី២៧ខែវិច្ឆិកា។ រថយន្តមួយគ្រឿងបានផ្ទុះមុខក្បួនរថយន្តរបស់ លោក Fakhrizadeh ក្រោយមកខ្មាន់កាំភ្លើងក៏បានបាញ់ប្រហារសម្លាប់តែម្តង។
ការសម្លាប់អ្នកវិទ្យាសាស្ត្រ បរមាណូរបស់អុីរ៉ង់ នឹងធ្វើឲ្យរដ្ឋាភិបាលថ្មីរបស់អាមេរិក ដឹកនាំដោយលោកបៃឌិននឹងជួបឧបស័គ្គជាច្រើន បើទោះបីចង់ដំណើរការកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ឡើងវិញ ក្រោយលោកត្រាំ ដកចេញកាលពីឆ្នាំ២០១៨៕ ដោយ៖ធីរីណា