ខេត្តកំពង់ឆ្នាំង:ករណីពុលស្រាសនិងស្រាថ្នាំនៅខេត្តកំពង់ឆ្នាំងបានបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ៤នាក់ បានស្លាប់និងប្រមាណជា៦០នាក់ផ្សេងទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។លោក សូត្រសង់អភិបាលស្តីទីស្រុកទឹកផុសបានឲ្យនៅយប់ថ្ងៃទី២៨វិច្ឆិកា 2020 នេះថាហេតុការភ្ញាក់បានកើតឡើងនៅម៉ោងប្រមាណជាងង២រសៀលថ្ងៃទី២៨វិច្ឆិការ២០២០ក្នុងដែលដែលអ្នកភូមិមានការជ្រួលច្របល់ដល់សមត្ថកិច្ចនិងអាជ្ញាធមូលដ្ឋានចុះទៅដល់ស្រាវជ្រាវជុំវិញបញ្ហានេះភ្លាមៗផងដែរ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្ត បានប្រាប់ឲ្យដឹងនៅវេលាម៉ោង ជិត១០យប់នេះថា ប្រជាពលរដ្ឋ ៤នាក់ស្លាប់ ដោយក្នុងនោះស្លាប់នៅតាមផ្លូវចំនួន ២នាក់ នៅពេលបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ និង២នាក់ទៀតបានស្លាប់នៅឯមូលដ្ឋាន ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាពេលនេះជនរងគ្រោះដោយសារពុលស្រាស ស្រាថ្នាំត្រូវបានដឹកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកហើយ។ ដែលខណ:នេះអាជ្ញាធរខេត្តនិមន្រ្តីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលកំពុងស្ថិតនៅមាននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីតាមដានការវិវត្តន៍នៃជនរងគ្រោះដោយសារការពុលស្រាសនេះផងដែរ ។
លោកវេជ្ជបណ្ឌិតប្រាក់វ៉ុនបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន ៦៣នាក់ បានពុលស្រាស និងបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត៥៧នាក់ ក្នុងនោះធ្ងន់៦នាក់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ៤នាក់ និងស្លាប់នៅតាមផ្លូវ២នាក់ និងនៅឯមូលដ្ឋានស្លាប់ ២នាកទៀតផងដែរ។
សេចក្តីរាយការណ៍ពីមន្ទីទេទ្យស្រុកទឹកផុសបានឲ្យដឹងថា ជនដែលរងគ្រោះនៅក្នុងភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស មានចំនួន ៣នាក់ និងនៅភូមិក្រោយខាងក្រោយវត្ត ក្នុងឃុំខ្លុងពពក ស្រុកទឹកផុសចំនួន ៦១នាក់ បានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងអស់ហើយនិងកុំពង់ស្ថិតក្នុងការតាមដានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។
ជាមួយនេះក្រសួងសុខាភិបាលក៍ផ្តលថ្នាំបន្សាបដល់មន្ទីរពេទ្យបង្អែកខេត្តផងដែរ៕ចន្ថា