ជិះម៉ូតូទាក់ដៃចង្កូតខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនចំក្បាលស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតខ្ទាតចូលកង់រថយន្តកុងតឺន័រកិនចំក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃសៅរ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះមានឈ្មោះ ម៉ង តារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិកន្ទួលតូច ឃុំត្រឡាច ស្រុកទ្រាំង​ ខេត្តតាកែវ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ទឹកក្រូច លាយស ពាក់ស្លាក លេខភ្នំពេញ1CT-7312 ធ្វើដំណើរតាមបណ្តោយផ្លូវ់លេខ២៧១ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតជាមួយរថយន្តកុងតឺន័រសណ្ដោងរឺុម៉ក ពាក់ស្លាកលេខភ្នំពេញ3C.6621 ដែលធ្វើដំណើរស្របគ្នាបណ្ដាលឲ្យដួលខ្ទាតចូលក្រោមរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមគួរឲ្យអាណោចអាធ័ម ហើយរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបន្ថែមល្បឿន ទៅមុខបានប្រមាណ៣០ម៉ែត្រត្រូវសមត្ថកិច្ចឃាត់បានតៃកុងនាំយកទៅប៉ុស្តិ៍ចាក់អង្រែលើរង់ចាំប្រគល់ឲ្យជំនាញក្រុង។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញក្រុងធ្វើការវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print