មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានក្រសួងសុខាភិបាល បង្កើតជាទីតាំងយកសំណាកមួយទៀត សម្រាប់គ្រូ-សិស្ស -អាណាព្យាបាលសិស្ស( AIS)

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ បានចេពសេចក្តីជូនដំណឹង ស្តីពី ៖ ការផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នោះ នៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាល បានសម្រេចបង្កើតកន្លែងយកសំណាករកជំងឺកូវីដ១៩ មួយកន្លែងបន្ថែមទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ទីតាំងនេះ ប្រើសម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសិស្សសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រីបន្តថា៖ ដើម្បីយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយភរិយាអគ្គនាយកពន្ធគារនោះ ក្រសួងសុខាភិបាល បានបង្កើតកន្លែងសម្រាប់យកសំណាកចំនួនពីរនៅព្រឹកមិញនេះ គឺនៅផ្សារទំនើបអ៉ីអនទី១ សម្រាប់ប្រជាពលរដ្ឋទូទៅ និងនៅក្រសួងមហាផ្ទៃសម្រាប់មន្ត្រីរាជការ។
ក្រសួងសុខាភិបាលសម្រេចបង្កើតកន្លែងយកសំណាកមួយទៀតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសិស្ស AIS។
លោកស្រី យក់ សម្បត្តិ បានអំពាវនាវដល់គ្រូ សិស្ស និងអាណាព្យាបាលសិស្សសាលា AIS ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះទៅធ្វើតេស្តរកជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នា។
សាលា AIS សាខាចាក់អង្រែ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ១៩ក្នុងសហគមន៍ជាលើកដំបូងនេះ បន្ទាប់ពីកូនប្រុសរបស់ស្ត្រីភរិយាអគ្គនាយកពន្ធនាគារនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ បានបង្ហាញគ្រូ និងសិស្ស ដែលបានប៉ះពាល់ផ្ទាល់ជាមួយសិស្សរកឃើញវិជ្ជមានកូវីដ១៩នេះ មានចំនួនរហូតដល់ទៅ១១នាក់។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ១៩នេះនៅឡើយ។
ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៉ីអន សាលារៀន អន្តរទ្វីបអាមេកាំង និងសណ្ឋាគារភ្នំពេញ និងតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ បានចេពសេចក្តីជូនដំណឹង ស្តីពី ៖ ការផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍ ។
សូមបញ្ជាក់ថា៖ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និង តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាក ដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍ ចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សា ខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវា សុខាភិបាល។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print