អ្នកណាខ្លះមិនទាន់ដឹងពីជីវប្រវត្តិសិល្បករអាយ៉ៃជើងចាស់លោកព្រហ្មម៉ាញ

ចែករំលែក៖

ភ្នំពេញ៖ សិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា គឺលោក ព្រហ្មម៉ាញ ហើយក៏ជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី​ នួន សារី ហៅ យាយយ៉យ តើអ្នកណាមិនទាន់ស្គាល់ពីជីវប្រវត្តិសិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃរូបនេះ បើចង់ដឹងច្បាស់ថាតើរូបគាត់មានប្រភពមកពីណា និង ចាប់អាជីពសិល្បៈតាំងពីឆ្នាំណាមក? តោះសូមអានព័ត៍មានលំអិតដូចខាងក្រោម៖

លោក ព្រហ្មម៉ាញ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយរូបលោកបានចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ២០២០នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជា ៥០ ឆ្នាំមកហើយ ។

ជាក់ស្តែងបើតាមបទសម្ភាសនឹងសារព័ត៌មួយកាលពីឆ្នាំ ២០១៨ សិល្បករចម្រៀងអាយ៉ៃជើងចាស់រូបនេះបានរៀបរាប់ថា លោកបានកើតក្នុងត្រកូលគ្រួសារកសិករធម្មតាមួយ និង បានរៀនសូត្រនៅសាលាធម្មតាដូចក្មេងដដៃទៀតក្នុងភូមិ ។ លោកមានបងប្អូនសរុប ៤ នាក់ (ប្រុសទាំងអស់) ហើយបងប្អូនរបស់លោកគឺមានមុខរបរខុសគ្នាទាំងអស់ ដោយបងប្រុសទី ១ មានជំនាញខាងគូរ រចនា ចម្លាក់ ឯបងប្រុសទី ២ គឺជាគ្រូបង្រៀន ហើយរូបលោកផ្ទាល់គឺជាអ្នកសិល្បៈ និង ប្អូនពៅរបស់លោកគឺជាកីឡាករប្រដាល់ ។

បន្ថែមពីនេះ លោក ព្រហ្មម៉ាញ បន្តថា ក្នុងពេលរបបពលពតមកដល់ក្រុមគ្រួសារលោកត្រូវបានគេសម្លាប់ចោលនៅជំនាន់នោះអស់ នៅសល់តែលោកម្នាក់ឯងប៉ុណ្ណោះ ។ ក្រោយបែករបបដ៏ខ្មៅងងឹតនោះ លោក ព្រហ្មម៉ាញ ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈម្តងទៀត ក្នុងអាយុ ៣០ ឆ្នាំ ដោយលោកចាប់យកអាជីពជាអ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លង ហើយរហូតមកដល់បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់លោកមានភាពល្បីល្បាញសុសសាយទូទាំងប្រទេសកម្ពុជា ដោយមានមហាជនទាំងក្មេងចាស់ចូលចិត្តគាត់គ្រប់គ្នា ។

លោក ព្រហ្មម៉ាញ ប្រឡូកក្នុងវិស័យនេះអស់ជាច្រើន និង ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនោះ ក៏ធ្លាប់បានចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ ដូចជាចេញទៅសម្តែងនៅប្រទេសបារាំង អូស្ត្រាលី និង អាមេរិក ជាដើម ។ ក្នុងដែរលោក ព្រហ្មម៉ាញ ក៏បានបង្ហាញឱ្យដឹងក្នុងបទសម្ភាសកន្លងមកដែរថា ពេលដែលលោកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនោះ លោកត្រូវបានសភាអាមេរិកផ្តល់បណ្ណសរសើរលោកជាសិល្បករដ៏ល្បីល្បាញមួយរូបថែមទៀតផង ។

បច្ចុប្បន្នលោម ព្រហ្មម៉ាញ មានវ័យ ៦២ ឆ្នាំហើយ ប៉ុន្តែលោកនៅតែបន្តចាប់អាជីពជាអ្នកចម្រៀងអាយ៉ៃដដែល ដោយទេពកោសល្យ និង ជំនាញកំប្លែងស្ងួតរបស់លោកនៅតែត្រូវបានទទួលស្គាល់ ពេញចិត្ត និង គាំទ្រលើសលប់ពីសំណាក់មហាជន មិនថាក្មេងចាស់ ប្រុសឬស្រី ឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print