ចាប់បានអ្នកចែកចាយគ្រឿង ញៀន២នាក់នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤ រសៀលលោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកទឹកផុស ចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចផ្លូវលំ ក្នុងភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះអ៊ុន សុភាព ភេទប្រុស អាយុ២៤

ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន) ។ និង ម្នាក់ទៀតឈ្មោះអេង ចាន់ណា ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  រស់នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន)។ 

លោកហ៊ុល វាសនា បានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់នេះសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ២កញ្ចប់,ទូរស័ព្ទដៃ ១គ្រឿង,កាំភ្លើងកែច្នៃ ១ដើម,សម្ភារៈវេចខ្ចប់ និង ឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត ៕ 

ដោយ÷ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print