ស្រវឹងស្រាឡេីងជោក​ បេីករថយន្តបុកម៉ូតូ១គ្រឿងនិងទម្លុះចូលហាងអ៊ុតសក់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់មិនដឹងថាមកពីកម្មវិធីអ្វីទេ​ ខណៈខ្លួនគាត់ស្រវឹងស្រាឡេីងជោកជាំហេីយបេីករថយន្តកាមរីបាឡែនបុកម៉ូតូចតនៅចញ្ចេីមផ្លូវនិងទម្លុះចូលហាងអ៊ុតសក់​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន​ កាលពីវេលាម៉ោង១០​ និង៤០នាទីយប់ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ ស្ថិតជាប់ផ្លូវរទះភ្លេីង​ តាមបណ្ដោយផ្លូវ២០១១​ ក្នុងសង្កាត់កាកាប១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ 

​     បេីតាមសម្ដីបុរសម្នាក់​ជាជនរងគ្រោះ​ម្ចាស់ម៉ូតូម៉ាក​ PCX ពណ៌ស​ លាយក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1IH-2319 បានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុរូបគាត់បានចតម៉ូតូអែបចញ្ចេីមផ្លូវ​មុខហាងអ៊ុតសក់​ គឹម​ ហូ​ គ្រានោះស្រាប់តែមានរថយន្តម៉ាក​ Toyota កាមរីបាឡែន​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-4575 ដែលបេីកបរដោយបុរសម្នាក់ស្រវឹងស្រាឡេីងជោកជាំ​ ធ្វេីដំណេីរចេញពីផ្លូវលំជាប់ផ្លូវរទះភ្លេីងទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន​ ខណៈមកដល់ផ្លូវ២០១១​ដែលផ្លូវបំបែកជាបី​ តែតៃកុងមិនបត់ទៅណាទេ​គឺទៅមុខត្រង់​ ក៏បុកម៉ូតូPCXនិងទម្លុះចូលហាងអ៊ុតសក់​បន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងល្អម្ចាស់ម៉ូតូនិងម្ចាស់ហាងអ៊ុតសក់ខាងលេីរត់ចេញទាន់ពុំមាននរណាម្នាក់រងរបួសនោះទេ​ ។ 

​   ក្រោយកេីតហេតុ​ តៃកុងរថយន្តបង្កមិនបានទៅណាទេ​ គឺងោកជាប់និងចង្កូតរថយន្តតែម្ដង​ ហេីយសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានព្យាយាមទាក់ទងទៅក្រុមគ្រួសារឲ្យមកដោះស្រាយជាមួយភាគីរងគ្រោះ​ ។ ខណៈនោះក៏មានស្ត្រីម្នាក់ដែលជាប្រពន្ធតៃកុងរថយន្តបង្ក​ចុះមកសម្របសម្រួលជាមួយភាគីម៉ូតូរងគ្រោះនិងម្ចាស់ហាងអ៊ុតសក់​ ដោយព្រមទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាតម៉ូតូនិងសម្ភារក្នុងហាងខាងលេី​ ដេីម្បីបញ្ចប់រឿង​ ៕​

      

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print