បិសាចក្រហមវាយបកយកឈ្នះ Southampton ឡើងឈរលេខ៨នៅលីគកំពូលអង់គ្លេស

ចែករំលែក៖

យោងតាមលទ្ធផលនៃការប្រកួតដែលចេញផ្សាយដោយ soccerway និង livescore បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានវាយសម្រុកយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ៣ទល់២ កាលពីរាត្រីថ្ងៃទី២៩ វិច្ឆិកាម្សិលមិញនេះ។

ចាប់ផ្តើមប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះ Southampton បានព្យាយាមសម្រុកយ៉ាងខ្លាំង និងមានឱកាសរកគ្រាប់បាល់២គ្រាប់នាំមុខមុន ដោយកីឡាករ Bednarek  នៅនាទីទី២៣ និង១គ្រាប់ទៀតរកបានដោយកីឡាករ Ward-Prowse  នៅនាទីទី៣៣ ធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុមម្ចាស់ផ្ទះ Southampton នាំមុខក្រុមភ្ញៀវ Man United ក្នុងលទ្ធផល ២ទល់០។

ចូលដល់តង់ទី២ ក្រុមភ្ញៀវបិសាចក្រហមបានព្យាយាមរកគ្រាប់បាល់វិញ ដោយនៅនាទីទី៦០ ខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes នៅនាទីទី៦០។ ក្រោយពីរកបាន១គ្រាប់ហើយ ក្រុមភ្ញៀវបានព្យាយាមសម្រុកយ៉ាងខ្លាំងដើម្បីមានឱកាសរកគ្រាប់បាល់តាមស្មើ ឬយកឈ្នះគូប្រកួតវិញ ហើយនៅនាទីទី៧៤ ខ្សែប្រយុទ្ធវ័យជ្រេ Cavaniរកបាន១គ្រាប់បន្ថែមទៀតធ្វើឲ្យក្រុមបិសាចក្រហមតាមស្មើក្រុម Southampton ២ទល់២។

ការប្រកួតជិតចប់ម៉ោងទៅហើយ គឺនៅម៉ោងបន្ថែម៥នាទីទី ខ្សែប្រយុទ្ធ Cavani ដដែលបានរកគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទី៩០+២ ធ្វើឲ្យក្រុមបិសាចក្រហមយកឈ្នះក្រុមម្ចាស់ផ្ទះ ៣ទល់២។ លទ្ធផលនេះធ្វើឲ្យក្រុម Man United ទទួលបាន៣ពិន្ទុ ឡើងទៅឈរលេខ៨បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស មាន១៦ពិន្ទុ។

ក្រុមបិសាចក្រហម Manchester United នឹងត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះជាមួយក្រុមខ្លាំងមកពីបារាំង PSG ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី៣ ខែធ្នូ ខាងមុខ ហើយប្រសិនបើក្រុមបិសាចក្រហមយកឈ្នះក្រុម PSG នោះ នឹងមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print