វាហាក់ដូចជាមិនគួរឱ្យជឿ ប៉ុន្តែការស៊ុតបាល់របស់ខ្សែប្រយុទ្ធ Messiកាលពីថ្ងៃអាទិត្យទល់នឹងក្រុម Osasuna គឺប្រហាក់ប្រហែលនឹងគ្រាប់បាល់មួយដែលលោក Diego Maradona រកបានសម្រាប់ក្រុម Newell’s Old Boys កាលពីឆ្នាំ១៩៩៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca នៅព្រឹកថ្ងៃចន្ទ ទី៣០ វិច្ឆិកានេះ។
ដូចជាភាពចៃដន្យនោះមិនគ្រប់គ្រាន់ទេ កាលពីយប់មិញ ដោយ Messiបានធ្វើកាយវិការដោយដោះអាវរបស់គាត់ចេញដើម្បីបង្ហាញថា លោកMaradona ពាក់អាវលេខ១០ដែរ កាលពីគាត់លេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិបមួយចំនួនដែលលោកធ្លាប់បានលេង។
ម៉ារ៉ាដូណាបានរកគ្រាប់បាល់ក្នុងជ័យជំនះប្រកួតលក្ខណៈមិត្តភាពលើក្រុម Emelec កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៩៣ ពេលលេងឲ្យក្រុមបាល់ទាត់Newell’s Old Boys។
ការស៊ុតបាល់ដូចគ្នានោះគឺ ម៉ារ៉ាដូណាបានស៊ុតបាល់បញ្ចូលទីរបស់គាត់ដោយការទាត់បាល់ពីគោលដៅខាងស្តាំ និងកណ្តាល ស្របពេលដែលMessi បានស៊ុតបាល់ពីខាងឆ្វេង ប៉ុន្តែភាពស្រដៀងគ្នានៅក្នុងការស៊ុតបាល់នេះ ត្រូវបានគេផ្គូរផ្គងថា ដូចគ្នាបេះបិទ៕ដោយ៖ភារៈ