ភ្នំពេញ៖លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលសារសំឡេងដែលចែកតគ្នាថា៖ «ឯកឧត្តម កើត រិទ្ធ ពិនិត្យឃើញថា មានកូវីដ-១៩ កាលពីល្ងាចថ្ងៃទី២៩»។ សារសំឡេងថែមទាំងបានបំភ្លៃថា បានចម្លងទៅមន្ត្រីក្នុងក្រសួងយុត្តិធម៌ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោកជំទាវ ឱ វ៉ាន់ឌីន ច្រានចោលនិងបំភ្លឺថា៖ «ខ្ញុំសុំបញ្ជាក់ថា មកទល់ម៉ោងនេះ ពេលនេះ គឺមិនទាន់មានលទ្ធផលបង្ហាញថា គាត់មានវីរុសកូវីដ-១៩ នោះទេ។ តើសម្លេងនេះ ជាសម្លេងអ្នកណា? មកពីណា មានប្រភពមកពីណា? ខ្ញុំសុំច្រានចោលទាំងស្រុងតែម្តង»។
សារសំឡេងមនុស្សប្រុសដែលចែកចាយតគ្នានេះ គឺជាការបំផុសបង្អើល ហើយមានមតិនៅក្នុងគ្រុបស្នើសុំឲ្យមានវិធានការស្វែងរកបុរសនោះ ហៅមកអប់រំណែនាំ៕
ប្រភព៖swift news
...