អារ៉ាប៊ី សាអ៊ូឌីត បើកដែនអាកាសឲ្យអុីស្រាអែលជាការត្រៀមវាយប្រហារអុីរ៉ង់​

ចែករំលែក៖

ការប្រឈមមុខតានតឹងដាក់គ្នារវាងអុីរ៉ង់ និងអុីស្រាអែល​ ក្រោយពីការធ្វើឃាត​បិតាបច្ចេកវិទ្យាបរមាណូអុីរ៉ង់​ គឺរដ្ឋាភិបាលអុីរ៉ង់​បានចោទប្រកាន់អុីស្រាអែល​ជាអ្នកនៅពីក្រោយការធ្វើឃាតនោះ ហើយអុីរ៉ង់​នឹងតបតវិញជាមិនខាន។

នៅពេលនេះ​ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាសត្រូវរបស់អុីរ៉ង់ក៏បានបើកដែនអាកាសឲ្យអុីស្រាអែល​ងាយស្រួលក្នុងការវាយប្រហារអុីរ៉ង់​ប្រសិនបើអុីរ៉ង់ហ៊ានវាយប្រហារសងសឹកអុីស្រាអែល ជុំវិញការស្លាប់​របស់អ្នកវិទ្យាសាស្ត្របរមាណូនោះ។
ការបើកដែនអាកាសរបស់អារ៉ាប៊ី សាអ៊ូឌីត សម្រាប់យន្តហោះចម្បាំងអុីស្រាអែលឆ្លងកាត់ កើតឡើងក្រោយពេលដែលមេទ័ពអុីរ៉ង់ព្រមានថា និឹងមាន«ព្យុះមីស៊ីល»ទៅលើទីតាំងនានាក្នុងប្រទេសអុីស្រាអែល​ក្នុងពេលឆាប់ៗខាងមុខ។
នៅពេលនេះអុីរ៉ង់​ក៏បានរកឃើញថា អាវុធដែលប្រើប្រាស់ដើម្បីធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូរបស់អុីរ៉ង់ គឺផលិតនៅក្នុងប្រទេសអុីស្រាអែល។ ទាំងនោះហើយជួយឲ្យអុីរ៉ង់មានភស្តុតាងគ្រប់គ្រាន់ដើម្បី វាយប្រហារទៅលើអុីស្រាអែល ។ មន្ត្រីយោធាជាន់ខ្ពស់អុីរ៉ង់​បញ្ជាក់​ថាការវាយប្រហារមិនប្រញាប់នោះឡើយ គឺត្រូវរៀបចំឲ្យបានល្អបំផុត ជៀសវាងហេតុការណ៍អាកក្រក់ដូចកាលពីវាយប្រហារនៅអុីរ៉ាក់​ ហើយទាហានការពារអុីរ៉ង់​បានវាយប្រហារច្រឡំទៅលើយន្តហោះដឹកអ្នកដំណើរ​បង្កឲ្យមានវិបត្តិ​៕ ដោយ៖ធីរីណា

...

រូបថត៖ doanh nghiepvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print