ខេត្តប៉ៃលិន៖ សហគមន៍មៀនប៉ៃលិន ទទូចដល់រាជរដ្ឋាភិបាល ជួយពន្លឿនច្បាប់នាំ ចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិន ព្រោះបច្ចុប្បន្ន កំណើនទិន្នផលកាន់តែខ្ពស់ ប៉ុន្តែទីផ្សារ នាំចេញ ត្រូវពឹងផ្អែកទាំងស្រុងតាមរយៈប្រទេសថៃប៉ុណ្ណោះ ។
លោក សារ ចំរើន ទីប្រឹក្សាសហ
គមន៍មៀនប៉ៃលិន លើកឡើងថា កសិករ ដែលដាំមៀនប៉ៃលិន បាននិងកំពុងទន្ទឹងរង់ចាំច្បាប់នាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅកាន់ប្រទេស ចិន យ៉ាងអន្ទះសាបំផុត។ លោកថា កសិករដាំដំណាំប្រភេទនេះ ចង់ឱ្យមានការនាំចេញទៅកាន់ប្រទេសចិន
ដោយផ្ទាល់ ជាជាងពឹងទៅលើប្រ
ទេសថៃ ដែលជាស្ពានជំហានដំបូង មុននឹងទៅដល់ប្រទេសចិនដោយផ្ទាល់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសស្វែងយល់ពីសក្តានុពលនៃដំណាំមៀនប៉ៃលិន ដែលរៀបចំឡើងដោយអង្គការGRETនៅកម្ពុជា នាចុងសប្តាហ៍នេះ លោក សារ ចំរើន បានឱ្យដឹងថា ក្នុងឆ្នាំនេះ ផ្លែមៀនប៉ៃលិន
ដែលប្រមូលពីកសិករក្នុងសហគមន៍
នៅក្នុងខេត្តចំនួន៤មាន ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ មានបរិមាណជាង២ម៉ឺន៥ពាន់តោន ប៉ុន្តែ កិច្ចសន្យានាំចេញទៅក្រៅប្រទេស តាមរយៈច្រកប្រទេសថៃ គឺមានតែប្រមាណ៨ពាន់តោន
ប៉ុណ្ណោះ ចំណែកនៅសល់ពីនេះ គឺសម្រាប់ទីផ្សារក្នុងស្រុក ។ លោកបន្តថា ការនាំចេញផ្លែមៀនប៉ៃលិនស្រស់ដែលជួបការលំបាក គឺមានកត្តា ចំនួន ៣គឺ ទី១ លក្ខខណ្ឌវិញ្ញាបណ្ណបត្របញ្ជាក់អនាម័យ និងភូតគាមអនាម័យ(SPS), ទី២ លក្ខខណ្ឌវិញ្ញាបណ្ណបត្របញ្ជាក់កសិផលសុវត្ថិភាព និង គុណភាព (GAP), និងទី៣ លក្ខខណ្ឌវិញ្ញាបណ្ណបត្របញ្ជាក់គុណភាពស្តង់ដារអន្តរជាតិ(ISO)។ ទោះជាបែបនេះក្តី លោកអះអាងថា អ្នកបញ្ជា ទិញបានទទួលស្គាល់រួចហើយគុណភាពរបស់មៀនប៉ៃលិននេះ ដោយបច្ចុប្បន្ន ឈ្មួញហ៊ានទិញពីកសិករក្នុងតម្លៃរហូតដល់៤,០០០រៀល ក្នុងមួយគីឡូក្រាម ដែលកាលពីឆ្នាំទៅលក់ បាន ត្រឹម តែក្នុងចន្លោះពី៣,០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
លោក ជន ញ៉ន អាយុ៥៤ឆ្នាំ ដែលកំពុងដាំមៀនប៉ៃលិននេះជាង៣,០០០ដើម និងប្រមូលផលជា
បណ្តើរៗហើយនោះ ស្ថិតក្នុងភូមិក្រចាប់លើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ក៏ចង់ឱ្យមានក្រុមហ៊ុននាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនដែរ លោកថា មធ្យោបាយនេះនឹងជួយឱ្យកសិករ ទទួលបានផលចំណេញច្រើនទាំងការលក់បានក្នុងតម្លៃខ្ពស់ ជួយកាត់បន្ថយកម្រៃជើងសារ និងការចំណាយទៅលើកម្លាំងពលកម្ម ជាដើម។
ឆ្លើយតបជុំវិញសំណើនេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ក្រសួងដែលជាអាណាព្យាបាល បាននិងកំពុងជំរុញការ
ចរចាជាមួយភាគីចិនក្នុងការនាំចេញដោយផ្ទាល់នូវផលិតផលកសិកម្មមួយនេះ។ លោក ថា «ករណីសំណើនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិននេះ រាជរដ្ឋាភិបាល ដែល
មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង
នេសាទ និងក្រសួងពាណិជ្ជកម្ម កំពុងដាក់ឯកសារសំណើទៅ កាន់ភាគីចិនរួចហើយ ដោយយើងរំពឹងថា នឹងអាចចេញរួចនៅក្នុងឆ្នាំ២០២១។»
ដោយ៖ ក្រសួងព័ត៌មាន