ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

ចែករំលែក៖

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា ជ័យជម្នះ ៤-០ របស់ក្រុម Barcelona ទៅលើ Osasuna កាលពីថ្ងៃអាទិត្យកន្លងទៅគឺជាបុព្វហេតុសម្រាប់ការអបអរសាទរ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះក្រុមនេះដែរនៅពេលដែលខ្សែការពារ Clement Lenglet បានរងរបួសនៅតង់ទី២ ។

កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសកជើងហើយនេះគឺជាបញ្ហាធំមួយសម្រាប់លោក Ronald Koeman ព្រោះបច្ចុប្បន្នគាត់ក៏គ្មានខ្សែការពារ Gerard Pique, Ronald Araujo និង Samuel Umtitiដោយសាររបួសរបស់ពួកគេ។ នេះមានន័យថា ខ្សែការពារកណ្តាលដំបូងទាំងនៅក្នុងក្រុមនេះសុទ្ធសឹងតែមានរបាយការណ៍វេជ្ជសាស្រ្តថាមានរបួសត្រូវការព្យាបាលបន្តទៀត

កីឡាករ Oscar Mingueza របស់ក្លិប Barcelona B បានចាប់ផ្តើមដូរជំនួស Clement Lenglet កាលពីថ្ងៃអាទិត្យ ហើយកីឡាករវ័យ២១ឆ្នាំរូបនេះប្រាកដជាមានពេលវេលាជាច្រើនទៀតនាពេលខាងមុខដើម្បីជំនួសកន្លែងកីឡាករដែលមានរបួស

ជាមួយគ្នានេះកីឡាករ Frenkie de Jong បានដើរតួនាទីលេងក្នុងតំបន់ការពារកណ្តាលសម្រាប់រយៈពេលចុងក្រោយនៃការប្រកួតជាមួយ Osasuna ហើយអាចជាជម្រើសមួយសម្រាប់លោក Ronald Koemanព្រោះគាត់បានលេងនៅទីនោះបានច្រើននិងល្អ។ ចំណែកកីឡាករ Junior Firpo គឺជាជម្រើសមួយផ្សេងទៀតក្នុងការលេងនៅតំបន់ការពារដែរពីព្រោះ Pique ខកខានជាច្រើនខែ ដោយសាររងរបួស ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print