ទាហានជើងទឹកអាមេរិកសម្រេចបោះបង់នាវាផ្ទុកយន្តហោះUSS Bonhomme Richard ក្រោយការឆេះ

ចែករំលែក៖

ដោយសារតែប្រាក់ចំណាយសម្រាប់ជួសជុលនាវាផ្ទុកយន្តហោះឡើងវិញត្រូវចំណាយចាប់ពី​២,៥-៣,៥ពាន់លានដុល្លារ​ ហើយត្រូវជួសជុលដល់ទៅជាង​៦០ ភាគរយទើបធ្វើឲ្យកម្លាំងទាហានជើងទឹកអាមេរិកសម្រេចបោះបង់ចោលនាវាផ្ទុកយន្តហោះ​USS Bonhomme Richard តែម្តង។
កាលពីខែកក្កដា ឆ្នាំ​២០២០ នាវាUSS Bonhomme Richard បានចតនៅកំពង់ផែ San Diego រដ្ឋ​California ដើម្បីជួសជុលបន្ថែមដែលអាចចុះចតយន្តហោះចម្បាំងF-35Bបាន ។ ប៉ុន្តែជាអកុសលនាវាខាងលើក៏បានឆាបឆេះ​​ ក្លាយទៅជាគ្រោះអគ្គិភ័យដែលនាំឱ្យមានការខាតបង់ច្រើនបំផុតសម្រាប់ទាហានជើងទឹកអាមេរិក​។
រដ្ឋលេខាធិការកងទ័ពជើងទឹកអាមេរិក លោក​Kenneth Braithwaite បានឲ្យដឹងថា​ក្រោយការវាយតម្លៃ​ យើងមិនអាចជួសជុល​នាវាផ្ទុកយន្តហោះខាងលើ បានឡើយ​។ ជាមួយគ្នានេះ​ក៏មិនអាចកែប្រែទៅជា​នាវាពេទ្យបានដែរដោយសារត្រូវចំណាយប្រាក់ច្រើនជាងការផលិតថ្មីទៅទៀត។
ទាំងនោះហើយបានជាអាមេរិកសម្រេចបោះបង់ចោលតែម្តង ហើយការបោះបង់នោះក៏ត្រូវចំណាយប្រាក់ដល់ទៅ​៣០លានដុល្លារផងដែរ សម្រាប់បំផ្លាញនាវាផ្ទុកយន្តហោះខាងលើ ហើយត្រូវចំណាយពេលពី៩-១២ខែទើបរួចរាល់​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print