អាមេរិកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដែលរកស៊ីនៅប្រទេសវេណេហ្ស៊ុយអេឡា

ចែករំលែក៖

អាមេរិកបានដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុន​បច្ចេកវិទ្យារបស់ចិន​ដែលរកស៊ីនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ជួយដល់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ​។
ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃទី​៣០​ខែវិច្ឆិកា បានប្រកាសថា អាមេរិកបានដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនអេឡិចត្រូនិកចិន​ ដោយចោទប្រកាន់ថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃរបបលទ្ធិប្រជាធិបតេយ្យ​នៅក្នុងប្រទេសនេះ​។
អាមេរិកនឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចិន​នៅក្នុងទឹកដីអាមេរិក​ ហើយហាមប្រាមក្រុមហ៊ុនអាមេរិករកស៊ីជាមួយក្រុមហ៊ុនចិន​។ តាមការលើកឡើងរបស់ក្រសួង​ហិរញ្ញវត្ថុអាមេរិក​ចាប់តាំងពីឆ្នាំ​២០១៧​មកទល់ពេលនេះ ក្រុមហ៊ុននាំចេញអេឡិចត្រូនិករបស់ចិន​បានផ្គត់ផ្គង់​ សម្ភារជាច្រើនដល់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា​។
ចាប់តាំងពីខែមករាឆ្នាំ​២០១៩ មកទល់ពេលនេះ អាមេរិកបានទទួលស្គាល់មេដឹកនាំក្រុមប្រឆាំង លោកJuan Guaido ជាប្រធានាធិបតីស្របច្បាប់​ក្នុងប្រទេសនេះ​។ ទាំងនោះហើយបានជា​អាមេរិក​បង្កើនការដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ​ ក៏ដូចជាទប់ស្កាត់ក្រុមហ៊ុនបរទេសរកស៊ីជាមួយរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print