ដើម្បីការពារការរាតត្បាត មន្ត្រី សុខាភិបាល ខេត្តស្ទឹងត្រែង បានធ្វើសកម្មភាព បាញ់ថ្នាំ បង្ការទប់ស្កាត់ ការ រាលដាលកូវីដ -១៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ​ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្រុង​ស្ទឹងត្រែង ​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង ពិសេស​កូ​វីដ​–១៩ ​តាម​មូលដ្ឋាន និង​ក្នុង​បរិវេណ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមចូល​រួម​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ​ត្រូវ​សម្អាត​ដៃ​នឹង សាប៊ូ អាល់កុល ជែ​ល ​និង​ពាក់​ម៉ាស​ជាប្រចាំ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វីដ​–១៩ ​បន្ថែមទៀត ​ក្នុង​សហគមន៍​ហើយ​នោះ ​បន្ទាប់ពី​ព្រឹត្តិការ​សហគមន៍​២៨​ វិច្ឆិកា​ ។ នេះជាលើកឡើងពីលោក ពេ​ជ រ៉ា​មី អភិបាលរងក្រុង​ស្ទឹងត្រែង ក្នុងនាម​រដ្ឋបាល​ក្រុង ​បាន​ចុះ​ផ្សព្វផ្សាយ និង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋតាមមូលដ្ឋាន។

ដោយឡែកលោក​វេជ្ជបណ្ឌិត ទ​ន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល បានឱ្យដឹងថា ​ការផ្ទុះ​ឡើងជា​ថ្មី​នៃ​កូ​វីដ​–១៩ ដែល​ជា​ព្រឹត្តិការណ៍ ​សហគមន៍​២៨​វិច្ឆិកា ​សម្រាប់​ខេត្តស្ទឹងត្រែង ​មន្ទីរ​សុខាភិបាល ​បាន​យក​សំណាក ចំនួន ៧៨​នាក់ ដែល​ពាក់ព័ន្ធ ​ទៅធ្វើ​តេស្ត​លើក​ទី​១​ គឺ​អវិជ្ជមាន​ ទាំង​៧៨​នាក់​។

លោក​ បាន​បញ្ជាក់ថា ជា​វិធានការ មន្ទីរ បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​អនុវត្ត វិធានការ​ការពារ​កា​រ​ឆ្លង​មេរោគ​កូ​វីដ​–១៩ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ដោយ​ឧស្សាហ៍​លាង សម្អាត​ដៃជើង​ខ្លួនប្រាណ ​និង​ពាក់​ម៉ាស​ជាប្រចាំ ​និង​ផ្អាក​ការជួប​ជុំគ្នា ​និង​ត្រូវ​រក្សា​គម្លាត​។

សូមជម្រាបថា៖ គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print